តំបន់ប្រតិបត្តិការសឹករងកំពត ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន ៖


(កំពត)៖ លោកឧត្តមសេនីយ៍ត្រី ហុកចន្ដា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ គោលគំនិតដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកិត្តិបណ្ឌិតស្នេហាជាតិដ៏មោះមុតរបស់សម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះផ្សាយតាមរយៈបណ្តាញ សង្គមរបស់សម្តេច នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក៏ដូចជា ការអនុម័តគាំទ្រ នូវសេចក្ដី ថ្លែងការណ៍ របស់រាជរដ្ឋាភិបាល ក្នុងអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សមេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិង ជាប្រធានឧត្ដមក្រុម ប្រឹក្សា ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ស្តីពីការនាំយក បញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ។

តំបន់ប្រតិបត្តិការសឹករងកំពត សូមប្តេជ្ញាប្រកាសជាឱឡារិក គាំទ្រចំពោះគោលគំនិតរបស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលត់បញ្ហាព្រំដែន សំដៅធានាបាននូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា និងកសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ សម្បូរ រុងរឿងដល់មាតុភូមិកម្ពុជា។

ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពត ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត សូមប្តេជ្ញាតស៊ូប្តូរផ្តាច់ដើម្បីការពារ ឱ្យបានរឹងមាំជាអមតៈនូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែសម្បូររុងរឿង៕

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។





Powered by Blogger.