ល្បែងស៊ីសងខុសច្បាប់ នៅខណ្ឌចំការមន កំពុងបើកលេងយ៉ាងពេញទំហឹង ចំណែកសមត្ថកិច្ចប្រចាំតំបន់ កំពុងដេកលុងលក់ វគ្គ២
ផ្សាយចេញនៅថ្ងៃទី ០៥ខែមិថុនាឆ្នាំ២០២៥
ខណ្ឌចំការមន:
ទីតាំងល្បែងស៊ីសង ខុសច្បាប់
ដែលស្ថិតនៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
កំពុងបើកដំណើរការយ៉ាងពេញទំហឹងដោយមិនរំខានដែនសមត្ថកិច្ចប្រចាំតំបន់
ឬមួយត្រូវថ្នាំងងុយដេកលុងលក់អស់ទៅហើយ តើភារកិច្ចរបស់មន្ត្រី
មានទួនាទីធ្វើអ្វីខ្លះ ?
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សង្ឃឹមថា លោកអភិបាល និងលោក
អធិការខណ្ឌចំការមនជ្រាបជាព័ត៌មាន និងសូមលោក ចុះត្រួតពិនិត្យផងទាន ទីតាំងជនជាតិចិនជួល
មួយកន្លែងនេះល្បីថា មានខ្នងបង្អែកដ៏រឹងមាំ
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា
។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ
និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment