បន្ទាប់ពីបែកធ្លាយ! សម្លេងសន្ទនារបស់លោកអធិការរងទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត ពីគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Na Det បែរជាមានអង្គភាពសារព័ត៌មាន ចេញសេចក្តីបំភ្លឺ ជំនួសក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ វគ្គ២

 

ផ្សាយចេញនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត:  គណនីអាខោន ហ្វេសប៊ុក ដែលមានឈ្មោះថា Na Det បានបង្ហោះ សារនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ពិតជាធ្វើអោយទាក់ទាញអារម្មណ៍ មហាជន និងអង្គការសង្គមស៊ីវិល ដែលកំពុងតែតាមដាន ដោយយកចិត្តទុកដាក់ ក្នុងករណីគ្រឿងញៀនយ៉ាងពេញទំហឹង។

បើយោង តាមការបង្ហោះ និងការសរសេរពាក្យពេចន៍ភ្ជាប់ ដែលមានខ្លឹមសារ ទាំងស្រុងថា: សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុង ប៉ោយប៉ែត ឈ្មោះ កែវ ដួល នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូក កន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿងញៀន ! សូមបងប្អូន ជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្រ្តី ប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត!



បើយោងតាមការបង្ហោះនូវសម្លេងសន្ទនាខាងលើនេះ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចស្នើសុំបំភ្លឺបន្ថែមពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Na Det បានទេ ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងជួយបកស្រាយ នៅក្នុងករណីនេះ។

នៅក្នុងដំណាក់កាលដែលអង្គភាពអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ បែរជាមានអង្គភាព សារព័ត៌មានមួយដែលមានឈ្មោះថា សារព័ត៌មាន មួយរៀល បានចេញសេចក្តីបំភ្លឺព័ត៌មាន ជាសាធារណ: ដោយមិនមានមូលដ្ឋានគ្រិសច្បាស់លាស់ និងបានយកឯកសាររបស់អង្គភាពអ្នកសារព័ត៌មានយើង ទៅបង្ហោះជាសាធារណ:ដោយគ្មានការអនុញ្ញាត  



អង្គភាពសារព័ត៌មាន មួយរៀលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ចំពោះវិជ្ជាជីវ: របស់ខ្លួន
ទី១ ចេញសេចក្តីបំភ្លឺព័ត៌មាន ជួសមុខអោយស្ថាប័ន មន្ត្រីជំនាញ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ តើយោងលើឯកសារអ្វី? តើអ្នកណាជា
អ្នកអោយចេញសេចក្តីបំភ្លឺ? ការចេញសេចក្តីបំភ្លឺព័ត៌មាន តាមបែបរដ្ឋបាលគឺជាការទទួលខុសត្រូវចំពោះមុខច្បាប់។

ទី២ អង្គភាពសារព័ត៌មាន មួយរៀល កំពុងរំលោភលើសិទ្ធិ វិជ្ជា ជីវ: ធម្មនុញ សារព័ត៌មាន។
ទី៣ បំពេញកាតព្វកិច្ច លើសតួនាទីក្នុងនាមជាអ្នកសារព័ត៌មាន







យោងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ទាក់ទិននិងមន្ត្រី ល្មើសនិងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការ នគរបាលជាតិ និងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្មីៗនេះ មន្ត្រីនគរបាល ត្រូវចៀសអោយឆ្ងាយ និងមិនត្រូវពាក់ព័ន្ធ នឹងគ្រឿងញៀន ដាច់ខាត ស្រប គោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច  សូមលោកស្នងការ មេត្តា ត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។






អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចុះអធិការកិច្ច ចំពោះករណីនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ:





Powered by Blogger.