អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលបានចេញសេចក្តីបំភ្លឺព័ត៌មានវគ្គ៣
ផ្សាយចេញនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត: គណនីអាខោន ហ្វេសប៊ុក ដែលមានឈ្មោះថា Na
Det បានបង្ហោះ សារនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ
ពិតជាធ្វើអោយទាក់ទាញអារម្មណ៍ មហាជន និងអង្គការសង្គមស៊ីវិល បើយោង តាមការបង្ហោះ
និងការសរសេរពាក្យពេចន៍ភ្ជាប់ ដែលមានខ្លឹមសារ ទាំងស្រុងថា:
សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុង ប៉ោយប៉ែត ឈ្មោះ កែវ ដួល
នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូក
កន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿងញៀន ! សូមបងប្អូន ជួយសែរអោយថ្នាក់ដឹកនាំឃើញផង
ដើម្បីកុំអោយមានមន្រ្តី ប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត!
យោងសេចក្តីបំភ្លឺទាំងស្រុងរបស់
អធិការក្រុងប៉ោយប៉ែតដែលមានខ្លឹមសារដូចតទៅ:
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន
និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ
មានគណនី facebook
មួយឈ្មោះ Na Det បានបង្ហោះ
ផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា " សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀន
កែវ ដួល នឹងឈ្មួញជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប
អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿង ញៀន!
សូមបងប្អូនជួយសែរអោយថ្នាក់ដឹកនាំឃើញផង
ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គម ។
ពាក់ព័ន្ធករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ
ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការចាត់តាំងសមាសភាព
ក្រុមការងារ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ចាន់ ពៅ ហៅ ពៅ
ហ៊ុប ជាកម្លាំងបណ្តាញសម្ងាត់ របស់លោកវរសេនីយ៍ទោ កែវ ដួល
អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចំនែកការចោទថាលោកវរសេនីយ៍ទោ កែវ ដួល
ទទួលសំណូកគឺមិនពិតនោះទេ
ចំពោះសារសំលេងសន្ទនាគឺជានីតិវិធីរបស់នគរបាលក្នុងការញុះញង់ឱ្យសហការ
ជាមួយកម្លាំងជំនាញ ដើម្បីឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនតែប៉ុណ្ណោះ ។
ក្រោយពីការប្រមូលព័ត៌មានលទ្ធផលបានបង្ហាញថាគណនីហ្វេសប៊ុកឈ្មោះ
Na
Det បានចុះផ្សាយគឺជាព័ត៌មាន មិនពិត
ហើយមានចេតនាបង្អួចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ
និងអង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំឱ្យប៉ះពាល់ដល់
កិត្តិយសនិងសេចក្តីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្នអង្គភាពយើងខ្ញុំ
បាននឹងកំពុងមានចំណាត់ការតាមច្បាប់ ចំពោះគណនី ហ្វេសប៊ុកមួយនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន
និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មានថ្ងៃ អង្គារ១០រោច ខែ ចេត្រ ឆ្នាំ ម្សាញ់
សប្តស័ក ព.ស២៥៦៨ ប៉ោយប៉ែត.ថ្ងៃទី ២២៤ មេសា ឆ្នាំ ២០២៥ (ប្រថាប់ត្រា) អធិការនគរបាល ក្រុងប៉ោយប៉ែត
។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើង
បានទទួលសេចក្តីបំភ្លឺព័ត៌មាន ពី អធិការក្រុងប៉ោយប៉ែត អង្គភាពអ្នកសារព័ត៌មានយើង
សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ដែលបានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទិន ក្នុងការបង្ក្រាបគ្រឿងញៀន ។
យោងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម
អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាក់ទិននិងមន្ត្រី ល្មើសនិងបទបញ្ជាផ្ទៃក្នុង
០០៦ របស់អគ្គស្នងការ នគរបាលជាតិ និងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្មីៗនេះ មន្ត្រីនគរបាល
ត្រូវចៀសអោយឆ្ងាយ និងមិនត្រូវពាក់ព័ន្ធ នឹងគ្រឿងញៀន ដាច់ខាត ស្រប គោលនយោបាយ ភូមិ
សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ:
Post a Comment