បែកធ្លាយ សម្លេងសន្ទនារបស់លោក អធិការរង ទទួលផែកគ្រឿងញៀន ក្រុងប៉ោយប៉ែត ពីគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Na Det តើរឿងនេះនិងទៅជាយ៉ាងណា វគ្គ១
ផ្សាយចេញនៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត គណនីអាខោន ហ្វេសប៊ុក FB. ដែលមានឈ្មោះថា Na Det បានបង្ហោះ សារនៅវេលាម៉ោងជាង៧យប់ នៅថ្ងៃទី ២១ខែមេសាឆ្នាំ២០២៥ នេះ ពិតជាធ្វើអោយទាក់ទាញអារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិល ដែលកំពុងតែតាមដាន ដោយយកចិត្តទុកដាក់ ក្នុងករណីគ្រឿងញៀនយ៉ាងពេញទំហឹង។
បើយោង តាមការបង្ហោះ និងការសរសេរពាក្យពេចន៍ភ្ជាប់ ដែលមានខ្លឹមសារ ទាំងស្រុងថា: សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុង ប៉ោយប៉ែត កែវ ដួល នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូក កន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿងញៀន ! សូមបងប្អូន ជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្រ្តី ប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត!
បើយោង តាមការបង្ហោះ ខាងលើនេះ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចស្នើសុំបំភ្លឺបន្ថែមពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Na Detបានទេ ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងជួយបកស្រាយ នៅក្នុងករណីនេះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចុះអធការកិច្ច ចំពោះករណីនេះដោយក្តីអនុគ្រោះ ។
យោងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាក់ទិននិងមន្ត្រី ល្មើសនិងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការ នគរបាលជាតិ
និង គោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច សូមឯកឧត្តម អភិ មេត្តា ត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment