អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ សង្ឃឹមថា លោកស្រី និងកែតំរូវពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកស្រី និងមានសំនួរខ្លះចង់អោយលោកស្រីជួយបំភ្លឺបន្ថែមវគ្គ១


លិខិតស្នើសុំបំភ្លឺ ដើម្បីផ្សព្វផ្សាយព័ត៌មាន

ខ្ញុំបាទឈ្មោះ  សួន ចំរើន   ជាចាងហ្វាង អង្គភាព ស៊ីអេចអ ធីវីអនឡាញ  www.chrtvonline.com

មានកិត្តិយស សូមជំរាបជូន លោកស្រី ម៉ាដាមដា ​ ដែលជាម្ចាស់ក្រុមហ៊ុនលក់ផលិតផល ជាទីរាប់អាន។

កម្មវត្ថុ:  ខ្ញុំបាទជាចាងហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ មានកិត្តិយសសូមជំរាបសួរ លោកស្រី ម៉ាដាមដា ដោយក្តីរាប់អាន  យោងតាមរបាយការណ៍ដែលអង្គភាពអ្នកសារព័ត៌មាន យើងខ្ញុំទទួលបាននៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ កន្លងទៅនេះក្នុងករណីដែលលោកស្រីបានចោទប្រកាន់មកលើអង្គភាព ម្ចាស់គេហទំព័រសារព័ត៌មានថា​ជាអ្នកបំពុលសង្គម ដែលមានចំនួនច្រើនគួរអោយកត់សម្គាល់ យោងតាមឃ្លីបវីដេអូ ដែលអង្គភាពអ្នកសារព័ត៌មានស៊ីអេចអទទួលបានដែលលោកស្រីបានបញ្ជាក់ថាអ្នកសារព័ត៌មាន៨០%នៅក្នុងប្រទេសកម្ពុជាសុទ្ធតែបំពុលសង្គម នៅក្នុងចំណុចនេះសូមលោកស្រី មេត្តាជួយបញ្ជាក់អោយបានច្បាស់លាស់ នៅចំណុចកន្លែងណាដែលអង្គភាពសារព័ត៌មាន ដែលមានចំនួន៨០%  សុទ្ធតែជា អ្នកបំពុលសង្គម  លោកស្រីគឺជាម្ចាស់ក្រុមហ៊ុនមួយ ដែលបានចុះបញ្ជីស្របច្បាប់ ប្រសិនបើអង្គភាពយើងខ្ញុំផ្សព្វផ្សាយព័ត៌មានថា ក្រុមហ៊ុនលោកស្រី លក់ផលិតផលគេចពន្ធតើលោកស្រីមានអារម្មណ៍យ៉ាងណាវិញ។
 អង្គភាពអ្នកសារព័ត៌មានគ្រប់រូប មុននិងក្លាយជា ម្ចាស់គេហទំព័របាន មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីមន្ត្រីនិងស្ថាប័នពាក់ព័ន្ធ  និងស្ថិតនៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានព្រមទាំងមានតួនាទីដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន​ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំ ក្នុងការស្នើសុំកិច្ចអន្តរាគមន៍ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានក្នុងការ អភិវឌ្ឍន៍សង្គម  ផ្សព្វផ្សាយព័ត៌មានវិធីការ ផ្សព្វផ្សាយព័ត៌មានទាក់ទាញភ្ញៀវទេសចរណ៍ ។ល។

នៅក្នុងនោះមិនមែនចង់បើកក្រុមហ៊ុន គ្រាន់តែមានលុយ បង់សេវា បង់លើឯកសារដែលស្ថាប័នពាក់ព័ន្ធតំរូវ តាមការគិត របស់លោកស្រីដែលជាអ្នកល្បាញល្បីនោះទេ យោងតាមពាក្យពេចន៍សម្តីរបស់លោកស្រី​ ដែលជាមនុស្សនៅលើមនុស្ស ដែលជាអ្នកគិតមុនគូ  មុននិងនិយាយអ្វីត្រូវគិត លោកស្រីប្រហែលមានចំណុចពិសេស ក្នុងការជួយបំភ្លឺជាសាធារណ:នៅក្នុងនោះអណ្តាតដ៏ទន់របស់លោកស្រី ធ្វើអោយក្រសួងព័ត៌មាននិងស្ថាប័នពាក់ព័ន្ធរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់មិនទាន់សិក្សាអង្គហេតុអោយស៊ីជម្រៅ ធ្វើអោយមានការភាន់ច្រឡំ មកលើអង្គភាពអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីស្របច្បាប់ ។

តបតាមកម្មវត្ថុ និងយោងតាមសំណើរខាងលើ សូម  លោកស្រី ម៉ាដាមដា សូមមេត្តាជួយបកស្រាយដោយក្តីអនុគ្រោះ

 ដើម្បីផ្តល់ឱកាសដល់អង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណ:និងមិនអោយមានការភាន់ច្រឡំ។

អាស្រ័យដូចបានជំរាបជូនខាងលើសូម លោកស្រី ម៉ាដាមដាទទួលនូវការគោរពរាប់អានពីយើងខ្ញុំ៕
 ធ្វើនៅថ្ងៃច័ន្ទ៩រោច ខែចេត្រឆ្នាំម្សាញ់ព.ស២៥៦៨ បន្ទាយមានជ័យ
,ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ហត្ថលេខានិងត្រា                                                                                  អង្គភាព ប្រធានប្រតិបត្តិ ជ សួន ចំរើន

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន សូមចុច👉https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។





Powered by Blogger.