បិទបានប៉ុន្មានថ្ងៃឥឡូវបើកវិញទីតាំងបង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ ផ្លូវ៤៧៤ ក្នុងនាមជាមន្ត្រីល្មើសនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំនុច វគ្គ១
ផ្សាយចេញនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៥
ភ្នំពេញ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង (កត់បាល់)ខុសច្បាប់ ដោយមានអ្នកចេញចូលលេង យ៉ាងកគ្រឹកគ្រេងខណៈដែល សមត្ថកិច្ចខណ្ឌចំការមន ចុះ ជាច្រើនលើកច្រើនសារ នៅតែមិនអាច មានទំងន់ ឬមន្ត្រីទាំងនោះអសមត្ថិភាព ទីតាំងបង្កប់លេងល្បែងស៊ីសង និងកត់បាល់ ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននៅវេលាម៉ោង ០៥ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣៣នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងនេះមួយចំនួនព្រមទាំង ម៉ូតូ៣៣គ្រឿងផងដែរ។
បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន៣៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
បើយោងតាមការផ្សព្វផ្សាយនៃអង្គភាពអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ពីឥទ្ធពលរបស់ម្ចាស់ទីតាំងដុះស្លែមួយកន្លែងនេះ អាចបញ្ជាក់ពីភាពអសកម្មរបស់មន្ត្រីប្រចាំតំបន់។
លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន យល់យ៉ាងណាវិញ ចំពោះបទល្មើសល្បែងស៊ីសង រីកដូចផ្សិត ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដោយម្ចាស់ទីតាំងខាងលើ កំពុងផ្គើនឬមួយលេងល្បែងប្រជាប្រិយ៍ជាមួយមន្ត្រីសមត្ថិកិច្ច?
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាបញ្ចេញកណ្តាប់ដៃដែកល្បែងខុសច្បាប់មួយកន្លែងនេះនិងចាប់ម្ចាស់ទីតាំងមកផ្តន្ទាទោសតាមច្បាប់
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ។
យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment