វេទិការអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់ និងការបម្រើសេវាសារធារណៈរបស់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណ




(បន្ទាយមានជ័យ) ក្នុងនាមជាគ្រូពេទ្យយើងត្រូវធ្វើកិច្ចសមាធិអប់រំចិត្ត ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ អ្នកជំងឺ គឺចិត្តវិទ្យា នេះគឺជាឱវាទរបស់ព្រះអង្គសមណៈញាន ណាប់ មុឺន ព្រះបាឡាត់គុណខេត្ត និងជាព្រះចៅអធិការវត្តគិរីជុំចំការខ្នុរ ក្នុងវេទិការអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់ និងការបម្រើសេវាសារធារណៈរបស់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ធ្វើនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។


បន្ទាប់ពីព្រះអង្គសមណៈញាន ណាប់ មុឺន បានមានសង្ឃដីកាផ្ដល់ឱវាទ សំដៅលើចក្ខុវិស័យ របស់មន្ទីរពេទ្យ ដែលជាមូលដ្ឋានសុខាភិបាល ផ្ដល់សេចក្ដីសង្ឃឹម និងទំនុកចិត្ត ផ្នែកសេវាសុខភាពជូនសាធារណជន ដល់លោកគ្រូ អ្នកគ្រូពេទ្យរួចមក។


លោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃដល់ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារបម្រើសេវាជូនប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក។


លោក បានបញ្ជាក់ថា៖ ដោយយោងតាមសកម្មភាព ផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់នៅក្នុងមន្ទីរពេទ្យ ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទី និង ភារកិច្ចការងារ ជូនរាជរដ្ឋាភិបាល អស់ពីចិត្តពីថ្លើម ដោយឈរលើគោលគោលការណ៍របស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ពេទ្យអោយបានខ្ជាប់ខ្ជួន។


ជាមួយគ្នានោះលោក ក៏បានធ្វើការថ្លែងអំណរអរគុណដល់លោកគ្រូអ្នក គ្រូពេទ្យ បានបម្រើសេវាសុខាភិបាលជួយដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះនេត្រព្រះ។ជាពិសេសត្រូវបន្តជាបេក្ខភាពជ័យលាភីក្នុងចំណោម៥ និងជម្រើសទី១ នៅវិស័យសុខាភិបាលនៅសេវាគំរូ សូមឱ្យទទួលបានជោគជ័យ និងយកជ័យលាភីអោយបានជូនខេត្តបន្ទាយមានជ័យយើង៕














Powered by Blogger.