ឃាត់ខ្លួនមន្រ្តីយោធាម្នាក់ តាមដីការបស់សាលាដំបូង ពីបទជួញដូរ និងរក្សាទុកសារធាតុញៀន ស្ថានទម្ងន់ទោស បរិមាណគ្រឿងញៀនច្រើនលើសលប់ ----------------

 


បាត់ដំបង៖ អាវុធហត្ថស្រុកកំរៀង បានឃាត់ខ្លួនមន្រ្តីយោធាម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្ត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឆ្លងដែន កម្ពុជា-ថៃ ។ 

 

ការឃាត់ខ្លួនមន្រ្តីយោធានេះធ្វើឡើងនៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធា រស់នៅភូមិគគីរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៥៦តព្រ/២៥ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ស្ថានទម្ងន់ទោស បរិមាណគ្រឿងញៀនច្រើនលើសលប់) ប្រព្រឹត្តនៅចំណុចភូមិសាស្រ្តខេត្តបាត់ដំបង,ខេត្តកំពង់ស្ពឺ,រាជធានីភ្នំពេញ និងក្នុងទឹកដីប្រទេសថៃ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥។ 

 

ជាមួយការឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង ,ទុសសៀ១ មានបង់៣ និងគ្រាប់ចំនួន៩០គ្រាប់ ,ទូរស័ព្ទដៃចំនួន ០២គ្រឿង បន្ទាប់មកជនត្រូវចោទកំពុងឃាត់ខ្លួនបញ្ជូនទៅតុលសការដើម្បីចាត់ការតាមនីតិវិធី៕


Powered by Blogger.