យោងតាមឯកសារមួយជ្រុង របស់បុគ្គលពាក់ព័ន្ធ រដ្ឋបាលខេត្តកណ្តាលបានចោទប្រកាន់មកលើអង្គភាពស៊ីអេចអ ធីវីអនឡាញ ថាផ្សព្វផ្សាយព័ត៌មានប្រឌិត តើវាំងននខ្មៅនៅពីក្រោយឆាកគឺជាអ្វី? វគ្គ៦

ផ្សាយចេញនីថ្ងៃទី៣១ខែមករាឆ្នាំ២០២៥

ខេត្តកណ្តាល: អង្គភាពស៊ីអេចអធីវីអនឡាញ ពិតនឹកស្មានមិនដល់ ចំពោះមូលហេតុរដ្ឋបាលខេត្តកណ្តាល បានចោទប្រកាន់មកលើអង្គភាពស៊ីអេចអ ធីវីអនឡាញ ថាផ្សព្វផ្សាយព័ត៌មានប្រឌិត ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ  អង្គភាពស៊ីអេចអ ធីវីអនឡាញសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការយកចិត្តទុកដាក់ តាមដានចំពោះការផ្សព្វផ្សាយរបស់អង្គភាពយើងខ្ញុំ តែអ្វីដែលអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយ គឺយោងទៅលើឯកសារនៃការពឹងពាក់របស់លោកស្រី ហួត រតនា និងយោងលើឯកសារភា្ជប់វត្ថុតាំង មួយចំនួនដែលជនរងគ្រោះបានផ្តល់មកអង្គភាពអ្នកសារព័ត៌មានយើង។ 

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលក្នុងការស្នើសុំ ឲ្យជួយផ្សព្វផ្សាយព័ត៌មាន  ដើម្បីសូមកិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្នុងការបន្តប័ណ្ណអាជីវកម្ម ទូកដរ កំពង់ចម្លងកោះថ្មី ដែលស្ថិតនៅក្នុងភូមិ កោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ដែលត្រូវផ្អាកដំណើរការធ្វើចរាចររយះពេល១ឆ្នាំមកហើយ ដោយនៅក្នុងនោះ លោកស្រី ហួត រតនា ខំប្រឹងព្យាយាមសូមកិច្ចអន្តរាគមន៍ រហូតបាក់ទឹកចិត្ត ព្រោះត្បិតខ្លួន ជំពាក់បំណុល ធនាគារ ដោយឡែកការខំប្រឹងប្រែងលោកស្រី ត្រូវមន្ត្រីមួយចំនួនតូច រួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធ បិទបាំងរឿងពិត ប្រឌិតរឿងភូតភរថ្នាក់ដឹកនាំរហូតដល់អាជ្ញាប័ណ្ណទូកដររបស់លោកស្រីត្រូវផុតកំណត់មកដល់សព្វថ្ងៃ ។

បើយោងតាមកិច្ចអន្តរាគមន៍ របស់នាយកខុទ្ធកាល័យសម្តេចមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី លេខ :១១៧៨ ខន/០២២ ធ្វើនៅរាជធានីភ្នំពេញថ្ងៃអង្គារ ៥កើត ខែបុស្សឆ្នាមខាល ចត្វាស័ក ព.ស២៥៦៦ត្រូវថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ហត្ថលេខានិងត្រាហូសិទ្ធី ។

បើយោងតាមឯកសារមួយច្បាប់នេះ តើលោកស្រី ម៉ុង សុទ្ធាវី គឺជាអ្នកណា ហេតុអ្វីបានជាមានសិទ្ធិ ផ្លាស់ប្តូរប័ណ្ណអាជីវកម្ម បានតាមតែទំនើងចិត្ត ដោយលោកស្រីម៉ុង សុទ្ធាវី មិនមែនប្រកបអាជីវកម្មពិតប្រាកដ ។

យោងសំណើរកិច្ចអន្តរាគមន៍សារជាថ្មីចុះថ្ងៃទី៦ខែមករាឆ្នាំ២០២៥ របស់លោកស្រី ហួត រតនា ទៅសាលារដ្ឋបាលខេត្តកណ្តាល។

យោងឯកសារការចំណាយក្នុងការអភិវឌ្ឍន៍ពីមន្ត្រីនយោបាយ មូលដ្ឋានចំនួន១៦សន្លឹក សរុបទឹកប្រាក់ ១១៧១៧០០០០រៀល (មួយរយដប់ប្រាំពីរលាន មួយរយចិតសិបពាន់រៀល ដែលម្ចាស់ទូកដរចាស់ តំរូវតាមការស្នើសុំ របស់អាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍ ទោះបីលោកស្រីហួត រតនា ត្រូវបង្ខំចិត្ត កម្ចីពីធនាគារក៏ដោយ ដោយលោកស្រី យល់ឃើញថា និងអាចទទួល កំរៃ ក្នុងការចម្លងប្រជាពលរដ្ឋ ដើម្បីយកទៅដោះបំណុល។

យោងលើឯកសាររបស់លោកស្រីហួតរតនា ស្នើសុំទៅ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយក្នុងការត្រួតពិនិត្យ នៅក្នុងខែមករាថ្មីៗហ៊ុយៗឆ្នាំ២០២៥ យោងលើឯកសារច្បាប់ដើម ដែលមន្ត្រីពាក់ព័ន្ធមួយចំនួននោះ បានចុះហត្ថលេខាទទួលប្រាក់ បាត់ថវិកាចំនួន១៧,០០០,០០០ រៀល(ដប់ប្រាំពីរលានរៀល)

យោងលិខិតស្នើសុំលោកស្រីហួតរតនា គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋផ្អិបឯកសារនិងមិនបន្តអាជ្ញាប័ណ្ណដល់លោកស្រី បែបជាបើកអោយបុគ្គលថ្មីនិងទទួលសេវា៥០០០ដុល្លារក្នុងមួយឆ្នាំ។  

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលសូមមេត្តាចុះអធិការកិច្ចត្រួតពិនិត្យក្នុងករណីខាងលើនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងមិនមានពេលវេលាទំនេរ ទៅប្រឌិតរឿងដែលធ្វើអោយប៉ះពាល់កត្តិយសសេចក្តីថ្លៃថ្នូរបស់អ្នកដទៃឡើយ យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋមានឯកសារភ្ជាប់នៃការពឹងពាក់មកកាន់អង្គភាព ក្នុងនាមជាអ្នកសារព័ត៌មានប្រកាន់ភ្ជាប់វិជ្ជាជីវៈក្រុមសិលធម៌ យោងច្បាប់ធម្មនុញរបបសារព័ត៌មាន សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាតាមដាន រាល់ការផ្សាយរបស់អង្គភាពអ្នកសារព័ត៌មានតាំងពីវគ្គ១មកដល់វគ្គ៦នេះ សម្តេចទ្រង់ឯកឧត្តម និងបានដឹងថារឿងនេះពិតឬជារឿងប្រឌិត(រស់ក្រោមម្លប់សន្តិភាពគ្នងនាមអ្នកសារព័ត៌មានផ្សព្វផ្សាយរឿងពិត)

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ករណីមន្ត្រីមួយចំនួនមានទាំងថ្នាក់ភូមិឃុំ ស្រុកយោងតាមការស្នើសុំពឹងពាក់តាមប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម ដោយក្តីអនុគ្រោះ។

លិខិតសំណើរសុំ ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីសំណាក់លោកស្រី ហួត រតនា គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានស៊ីអេចអស្នើសុំដល់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យោងតាមសំណើររបស់ប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព យោងកម្មវត្ថុភា្ជប់ឯកសារនិងវត្ថុតាងនៃមន្ត្រីមួយចំនួនតូច ដែលកំពុងប្រព្រឹត្តបទល្មើសពុករលុយធ្វើបាបប្រជាពលរដ្ឋ  ដែលជាហេតុបណ្តាលអោយប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ មកលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍ ក្នុងនាមខ្ញុំបាទ អតីតជាគណៈកម្មការនាយក នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំកម្ពុជា តែងតែយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្សព្វផ្សាយព័ត៌មានយោងតាមការស្នើសុំ របស់ប្រជាពលរដ្ឋជនរងគ្រោះ និងប្រឆាំងនិងព័ត៌មានក្លែងក្លាយ  សូមសម្តេចធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមសម្តេចធិបតីមេត្តាដោយក្តីអនុគ្រោះ។

ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕





























Powered by Blogger.