ស.ជ.ណ របស់រដ្ឋបាលខេត្តកណ្ដាលគឺជាក្រដាសមួយសន្លឹក អោយរុះរើហួសឱសានវាទនៃសំណង់អត់ច្បាប់របស់លោកងនសុគន្ធ ដែលមហាជនគិតថាអាចអនុវត្តច្បាប់ទៅលើបុគ្គលបំពាន់ច្បាប់តើវាំងននខ្មៅ ស.ជ.ណ មានន័យយ៉ាងមិចវិញ វគ្គ៥


ផ្សាយចេញនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៥

កណ្ដាល៖ មហាជនរងចាំមើលចំណាត់ការរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ចេញស.ជ.ណអោយ រុះរើសំណង់រឹងមាំដែលបានសាងសង់ចូលចំណីទន្លេ និងធ្វើរបងថ្មចូលដីចំណីផ្លូវសាធារណៈ នៅលើចំណុចផ្លូវបេតុង ភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលដែរឬទេ? បន្ទាប់ពីលោកបានចេញ ស.ជ.ណ លេខ១០៩៣ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ឲ្យលោក ងន សុគន្ធ និងលោកស្រី ហាយ ស៊ីលីន ម្ចាស់សំណង់ខុសច្បាប់ ស្ថិតនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលធ្វើការបញ្ឈប់ និងរុះរើសំណង់ ដែលបានសាងសង់ចូលចំណីទន្លេ និងរបងថ្មដែលបានសាងសង់ចូលដីចំណីផ្លូវសាធារណៈ ស្ថិតនៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៨០៤-០២០៣ ផ្លូវបេតុង ភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកណ្ដាលដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។

នៅក្នុង ស.ជ.ណ តម្រូវបានឲ្យលោក ងន សុគន្ធ និងលោកស្រី ហាយ ស៊ីលីន ថៅកែសំណង់អាហារដ្ឋានថា រដ្ឋបាលខេត្តកណ្តាលបានពិនិត្យឃើញថា ការដ្ឋានសំណង់របស់លោក-លោកស្រី ស្ថិតនៅលើដីឡូត៍លេខ ០៨១១០៨០៤-០២០៣ ភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលល្មើសនឹង៖១. ច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

២.ល្មើសនឹងច្បាប់ស្តីពី ផ្លូវថ្នល់, មាត្រា១២ សាងសង់ដោយរំលោភលើដីចំណីផ្លូវ។
៣.ល្មើសនឹងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់
, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

៤. ល្មើសនឹង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការដ្ឋាននេះ ត្រូវបញ្ឈប់ការសាងសង់ ចាប់ពីថ្ងៃចេញលិខិតនេះតទៅ និងត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖

១. ត្រូវរុះរើចេញទាំងស្រុងផ្នែកសំណង់ដែលបានសង់លើដីចំណីមាត់ទន្លេ និងមិនត្រូវកាយពង្រាយ ទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន និងការធ្វើនាវាចរណ៍តាមផ្លូវទឹក។

២. ត្រូវរុះរើចេញសំណង់របងផ្នែកដែលសង់លើដីចំណីផ្លូវបេតុង និងរក្សាស្ថានភាពរាបស្មើ។

៣. សំអាតចេញកាកសំណល់សំណង់ និងសំរាមដែលស្ថិតលើដីចំណីទន្លេ និងចំណីផ្លូវ ហើយរក្សា ឲ្យដូចស្ថានភាពដើមមុនពេលសាងសង់។

៤. រដ្ឋបាលខេត្តកណ្តាល ទុករយៈពេល ១ (មួយ)ខែ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឲ្យលោក-លោកស្រី ធ្វើការរុះរើដោយស្ម័គ្រចិត្ត។

លោកអភិបាលខេត្តដ៏ប្រជាប្រិយ៍ភាព បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្នុងករណី លោក លោកស្រី នៅតែមិនព្រមរុះរើសំណង់ខាងលើចេញ និងមិនអនុវត្តតាមការ ណែនាំរបស់រដ្ឋបាលខេត្តកណ្តាល អាជ្ញាធរមានសមត្ថកិច្ច នឹងចុះអនុវត្តវិធានការរដ្ឋបាល និងពុំទទួលខុសត្រូវ ចំពោះការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ហើយបន្ទុកចំណាយលោក-លោកស្រី ជាអ្នកទទួលខុសត្រូវ។ ករណីរឹងរូស និងមិនសហការ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ សូម លោក លោកស្រីជ្រាប និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ។

ជុំវិញករណីខាងលើនេះ បើយោងតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកណ្ដាល ដែលបានចុះហត្ថលេខាដោយផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល គេសង្កេតឃើញថា ការទុកឱសានវាទដល់ថៅកែសំណង់អាហារដ្ឋានខុសច្បាប់ខាងលើគឺហួសពេលកំណត់ទៅហើយ ពោលគឺចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកទល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤គឺមានន័យថា ហួសថ្ងៃឱសានវាទជាច្រើនខែមកហើយ ក៏ប៉ុន្តែម្ចាស់សំណង់ខុសច្បាប់ខាងលើនេះគឺមិនបានចូលរួមអនុវត្តឲ្យមានប្រសិទ្ធិតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកណ្ដាលនោះឡើយ។

ទាក់ទិនករណីដ៏ក្ដៅគគុកខាងលើនេះ គេនៅមិនទាន់ឃើញរដ្ឋបាលខេត្តកណ្តាលដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន ចាត់វិធានការ តាមផ្លូវច្បាប់ ដាក់កម្លាំងចុះរុះរើ វាយកម្ទេចសំណង់អត់ច្បាប់ខាងលើនៅឡើយនោះទេ តើវាំងននខ្មៅក្នុងករណីខាងលើនេះ  តើម្ចាស់សំណង់ខុសច្បាប់ចេះមន្តអាគមសណ្តំចិត្ត ឬមួយមន្ត្រី អនុវត្តតាមច្បាប់ខេត្តកណ្តាលអសមត្តភាពក្នុងការចុះរុះរើ ។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល ហ៊ានចេញ ស.ជ.ណ ក្នុងសុំណំរឿងខាងលើ តែនៅតែរក្សាភាពស្ងៀមស្ងាត់ តើស.ជ.ណ របស់គណៈមេបញ្ជាការឯកភាពខេត្ត  ក្រោមការដឹកនាំនាវាសន្តិភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អាចអនុវត្តបានចំពោះបុគ្គលដែលបំពាន់ច្បាប់ទាំងនោះបានដែលឬទេ?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។







Powered by Blogger.