ពិតជាក្តៅដូចបាយពុះក្នុងករណីចាប់អ្នកសារព័ត៌មាន ពីរនាក់និងបញ្ជូនទៅតុលាការ ពីបទកំហែងយកប្រាក់ បន្ទាប់ពីអ្នកសារព័ត៌មានផ្សាយរឿងល្បែងស៊ីសង


ផ្សាយចេញនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤

យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋានបគរបាលខេត្តកណ្តាលដែលមានខ្លឹមសារទាំងស្រង់ដូចតទៅ    ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រាក់) និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង។

-កើតហេតុ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤

-ចំណុចកើតហេតុ៖ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ជនសង្ស័យចំនួន០២នាក់

១.ឈ្មោះ សូរ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

២.ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

**វត្ថុតាងរួមមាន

១.ទូរសព្ទចំនួន០៣គ្រឿង (១.ម៉ាក OPPO ពណ៌ខ្មៅ, ២.ម៉ាក OPPO ពណ៌ខៀវលាយខ្មៅ, ៣.ម៉ាក Samsung ពណ៌ខ្មៅ)

២.បណ្ណអ្នកសារព័ត៌មាន ចំនួន០២សន្លឹក ។

+តាមការសាកសួរ ជនស...ង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា៖

     -តាមចម្លើយសារភាពរបស់ឈ្មោះ នឿប ប៊ុន ថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) និងមានបណ្ណសារព័ត៌មាន អត្តលេខ ០០៩៥៦ ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឆ្នាំ២០២៤ ចំណែកឯ គេហទំព័ររស្មីខេត្តកណ្តាលធីវីញ៉ូ ដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯងជាចាងហ្វាងសម្រាប់ចែកឲ្យអ្នកសារព័ត៌មានផ្សេងទៀតនោះ គឺមិនមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននោះទេ។

      -តាមចម្លើយសារភាពរបស់ឈ្មោះ សូរ សំបូរ ថា ខ្លួនមានតួនាទីជាចាងហ្វាយគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះ នឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក ។ នៅថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០២៤ ខ្លួន  បានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភពនិងមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់ កិតត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូ ថ្នាក់ដឹងនាំនិងអាជ្ញាធរមានសមត្ថកិច្ចមែន ។ និងបានប្រើសារតាមតេឡេក្រាមជាអក្សរនិងសម្លេងគំរាមកំហែងទារប្រាក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថានៅថ្ងៃទី១៤.១២.២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០$ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរនិងការមិនចុះផ្សាយនិងលុបព័ត៌មានដែលបានបង្ហោះកាលពីថ្ងៃទី១៣ ១៤ ខែធ្នូ ឆ្នាំ២០២៤ នោះមែន ។

ករណីនេះកម្លាំងជំនាញ កំពុងប្រមូលផ្តុំឯកសារ កសាងសំណុំរឿងតាមនីតិវិធី ។







ឯកសារយោងកម្មវត្ថុខាងលើគឺជារបាយការណ៍ របស់មន្ត្រីដែលទទួលបន្ទប់និងអនុវត្តច្បាប់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ករណីការផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញទំនាក់ទំនងសង្គម និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មាន យោងតាមឯកសារនិងរូបភាពដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាន​នៅចំណុចទីតាំងខាងលើគឺជារូបភាពពិតប្រាកដ។

ហើយប្រសិនជាព័ត៌មានមិនពិតហេតុអ្វីបានឈានទៅដល់ដំណាក់កាលចរចាផ្តល់លុយអោយអ្នកសារព័ត៌មាន?តើអ្នកផ្តល់លុយនោះរកស៊ីអ្វី និងប្រព្រឹត្តបទល្មើសអ្វី ? បើសិនអ្នកអោយលុយមិនមានបទល្មើសហេតុអ្វីសំបូរលុយអោយគេអោយឯងបែបនេះ។

 

អង្គភាពអ្នកសារព័ត៌មានយើង ពិតជាថ្ងែងអំណរគុណយ៉ាងជ្រាវជ្រៅ រាល់ចំណាត់ការអស់លោក មន្ត្រីដែលអនុវត្តច្បាប់ ក៏ប៉ុន្តែសូមអោយការអនុវត្តច្បាប់នោះអោយមានតម្លាភាបស្មើគ្នា ចាប់តែអ្នកទទួលប្រាក់ពី(បទកំហែងយកប្រាក់)ចំណែកបុគ្គលដែលបង្កើតបទល្មើស បំពានច្បាប់ បងៗមន្ត្រីមិនគួរមើលរំលង ។

បើយោងតាមខ្លឹមសារ និងតាមស្ថានភាពជាក់ស្តែង បើយើងនិយាយរឿងសូកប៉ាន់​អ្នកអោយនិងអ្នកទទួលមានទោសស្មើគ្នា  យោងតាមការអនុវត្តច្បាប់ក្នុងរយះពេលថ្មឺ រឿងលោក លី​សាម៉េតជាដើម។ល។

បើយោងតាមដំណើរសាច់រឿង ទីតាំងបង្កើតល្បែងស៊ីសងខុសច្បាប់នៅក្រុងសំពៅពូន ស្ថិតក្រោមការគ្រប់គ្រង របស់លោកអធិការក្រុងសំពៅពូន និងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនទៀត កំពុងតែល្មើសនិងយោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ តើការអនុវត្តច្បាប់ទាំងនេះ មានប្រសិទ្ធិភាព បានដោយវិធីណា បើសូម្បីតែមន្ត្រីរៀនពីច្បាប់ ក្នុងការដឹកនាំប្រជាពលរដ្ឋ នៅតាមតំបន់និមួយៗ មិនគោរពតួនាទីរបស់ខ្លួនជាមន្ត្រីផង?

មហាជនកំពុងតាមដាន ទាក់ទិនទៅនិងរឿងសង្គម  កំពុងបញ្ចេញមតិ រិះគន់ទៅមើលមន្ត្រីមួយចំនួនតូច ដែលកំពុងប្រព្រឹត្តអំពើពុករលួយ តើស្ថាប័នណាខ្លះដែលអាចឆ្លើយតបនិងសំនួរនេះបាន?​

តើមន្ត្រីពាក់ព័ន្ធអាចរាប់បញ្ចូលដែលឬទេ ពីបទឃុបឃិតេជាប្រព័ន្ធ បំពានសិទ្ធិសេរីភាពសារព័ត៌មាន  យោងតាមអនុសាសន៍សម្តេចពុក ធ្លាប់មានប្រសាសន៍អ្នកសារព័ត៌មានគឺជាដៃគូរ ក្នុងការអភិវឌ្ឃ អ្នកសារព័ត៌មានគឺជាដៃគូរមិនអាចខ្វះបាន

អត្ថន័យនេះ ស្ថិតនៅក្នុងក្រអៅបេះដួងបងប្អូនអ្នកសារព័ត៌មាន រស់ក្រោមដំបូងសន្តិភាព។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមមេត្តា ឯកឧត្តមជួយអន្តរាគមន៍ ចំពោះអ្នកសារព័ត៌មានទាំងពីររូប និងសូមអនុវត្តតាមច្បាប់សារព័ត៌មាន ដើម្បីអោយគាត់ទាំងពីរបានរួចផុតពីរការចោទប្រកាន់ និងវិលត្រឡប់មកជួបជុំក្រុមគ្រួសារវីញ សូមឯកឧត្តមប្រធាន ទទួលនៅការគោរពពីយើងខ្ញុំ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។





Powered by Blogger.