អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ក្នុងករណីអគារអនឡាញនៅក្រុងសំពៅពូន វគ្គ៣
ផ្សាយចេញនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤
ដែលមានចំណងជើងថា បែកធ្លាយ ការធ្វើទារុណកម្ម ទៅលើជនជាតិចិនយ៉ាងព្រៃផ្សែ
អគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាលនៅចំណុចស្អាន៧២
សូមក្រសួងពាក់ព័ន្ធចុះអធិការកិច្ចវគ្គ២ផ្សាយចេញនៅថ្ងៃ១៥ ខែធ្នូឆ្នាំ២០២៤ ក្រុងសំពៅពូន
៖ទីតាំងនៅចំណុចស្អាន៧២បទស្តាំ ក្រុងសំពៅពូន ខេត្តកណ្ដាល។
មានអគារអនឡាញខុសច្បាប់មួយកន្លែងមិនដឹង ជាកាស៊ីណូ ឬមួយយ៉ាងណាអោយពិតប្រាកដ
មិនតែប៉ុណ្ណោះ មានការប្រើទារុណកម្មយ៉ាងព្រៃផ្សៃ ទៅលើជនជាតិចិននៅក្នុងអំឡុងខែកញ្ញា
ឆ្នាំ២០២៤កន្លងទៅ ថ្មីៗនេះ ។
បើយោងតាមប្រភពបែកធ្លាយ
ការប្រើហឹង្សាទៅលើជនជាតិចិនទាំងបី ដោយម្នាក់ត្រូវរបួសធ្ងន់ មិនដឹងស្លាប់ឬរស់ នោះទេ
ការប្រើទារុណកម្មយ៉ាងព្រៃផ្សៃនៅចំណុចអគារ(អេ) នៅបន្ទាប់ខាងចុងនៃអគារ ។
យោងតាមវីដេអូបែកធ្លាយ
មានជនជាតិខ្មែរជាច្រើននាក់មានការពាក់ព័ន្ធនៅក្នុងករណីនេះ។
សេចក្តីរាយការណ៍បឋម
ជូនដំណឹងដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះអធិការកិច្ច ទីតាំងខាងលើ
អង្គភាព
អ្នកសារព័ត៌មានស៊ីអេចអ
ធីវីអនឡាញយើងបានបំពេញរួចហើយ ក្នុងការស្នើសុំ
ដល់លោក អធិការក្រុងសំពៅពូន
តាមរយះទូរស័ព្ទលេខ
០១២៨៦២៨២៨ ។អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់បន្ថែម ដល់អស់លោកមន្ត្រីស៊ីប្រាក់ខែរដ្ឋមួយចំនួនតូច
អោយបានជ្រាបថា ការដែលអង្គភាពធ្វើសេចក្តីរាយការណ៍ជូនទៅលោក ក្នុងនាមលោកមន្ត្រី ដែលបំរើការងារជូនប្រជាពលរដ្ឋ
និងស្ថិតនៅតំបន់ដែលលោកគ្រប់គ្រង តែប៉ុណ្ណោះ ។
អង្គភាពអ្នកសារព័ត៌មានយើង
មានសេចក្តីជឿជាក់ថាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ និងចុះអធិការកិច្ច
ត្រួតពិនិត្យ ចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់
។
សេចក្តីរាយការណ៍គោរពជូន
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាល
សូមមេត្តាចុះអធិការកិច្ច ទីតាំង អគាររបស់ជនជាតិចិន
លួចបើកល្បែងស៊ីសងខុសច្បាប់ធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ ទោះបីជនជាតិចិនទាំងនោះជាជនអន្តោប្រវេសន៍ក្តី
តែជារឿងប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូ និងសន្តិសុខជាតិ ។
យោងសេចក្តីរាយការណ៍
នៃប្រភពច្បាស់លាស់ យោងប្រតិបត្តិការ ក្រុមការងារអ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ
និងបណ្តាញទំនាក់ទំនងសង្គម និងអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព
សហប្រតិបត្តិការរួមគ្នា ចុះស៊ើបអង្កេតនៅចំណុចទីតាំងខាងលើ យោងបទសម្ភាសន៍ផ្សេងៗ
ដែលទទួលបានសូមគោរពជូនថ្នាក់ដឹកនាំជាតិនិងបណ្តាលស្ថាប័ន ក្រសួងពាក់ព័ន្ធ
សូមមេត្តាចុះអធិការ ត្រួតពិនិត្យ អគារខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្គេតចំពោះអគារនៅក្រុងសំពៅពូនមួយកន្លែងនេះដោយក្តីអនុ គ្រោះប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថាជនជាតិចិនទាំងនោះប្រើលិខិតឆ្លងដែន
ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង
០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលនេះបានដែលឬទេ?យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ
លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨
រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយ
បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
យោងខ្លឹមសារ៖ អង្គភាព គេហទំព័រ ស៊ីអេចអ ធីវីធអនឡាញ www.chrtvonline.com បានផ្សព្វផ្សាយ គឺមិនដូចន័យតាមសេចក្តីបំភ្លឺរបស់ផេកស្នងការដ្ឋាននគរខេត្តកណ្តាលនោះឡើយអង្គភាពអ្នកសារព័ត៌មានយើងរួមសហការផ្តល់ ព័ត៌មានជូនទៅលោកអធិការក្រុងសំពៅពូនតាមរយះតេឡេក្រាមមុនពេលចុះផ្សាយចំនួន៥ថ្ងៃ ។
យោងវីដេអូដែលជា រូបភាពនិងសម្លេងឆ្លើយឆ្លង
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានបានផ្សព្វផ្សាយ គឺបានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ជាមួយក្រុមសារព័ត៌មានផ្សេងទៀត
។
អង្គភាពយើង
សូមប្រកាន់ភ្ជាប់នៃទម្រុងដើមដែលបានផ្សព្វផ្សាយនៅចំណុចទីតាំងក្រុងសំពៅពូនខេត្តកណ្តាលទាំងពីរវគ្គ
ដោយវគ្គ១ផ្សាយចេញនៅថ្ងៃទី១៣ខែអ្នូឆ្នាំ២០២៤ និងវគ្គ២នៅផ្សាយចេញនៅថ្ងៃទី១៥ខែអ្នូឆ្នាំ២០២៤
។
ដោយឡែក អង្គភាពសារព័ត៌មានយើងប្រកាន់ភា្ជប់ ក្រមសិលធម៌ សុជីវះធម៌ តាមវិជ្ជាជីវះអ្នកសារព័ត៌មាន ផ្សាយព័ត៌មានពិតទាន់ហេតុការណ៍ ធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនមានចេតនាណាមួយញុះញង់ អោយមានការរើសអ៊ើងនោះឡើយ សូមលោកស្នងការនគរបាលខេត្តកណ្តាលមេត្តាត្រួតពិនិត្យ នៅអង្គហេតុអោយបានច្បាស់លាស់ក្នុងមិត្តភាព ។
ក្រុមងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
គួរតែសិក្សាអោយបានច្បាស់លាស់ជាមុន មុននិងឆ្លើយតប ជាសាធារណះដើម្បីកុំអោយ
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីមានកាតភាន់ច្រឡំ ។
តែទោះបីយ៉ាងណាក្តីអ្វីដែលបានលើកឡើង
និងមានផ្សាយចេញជាសាធរណះ របស់ផេកផ្លូវការ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល
ខ្ញុំបាទពិតជាសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ជាពិសេសដល់អង្គភាពយើងខ្ញុំ ។
អង្គភាពអ្នកសារព័ត៌មានធ្វើការផ្សាយចេញនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤
នៅវេលាម៉ោង១១:៣៧នាទីជិតថ្ងៃត្រូវ
ផ្សាយចេញមិនទាន់បានពីម៉ោងស្រួលបួលផង ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ចេញសេចក្តីប្រកាសព័ត៌មានថា ក្លែងក្លាយ នេះជាប្រតិបត្តិការ កក្រើកមេឃរំជួយដី
(ខុសពីធម្មតា) បើយោងតាមរបាយការណ៍ផ្លូវការតាមផេកស្នងការខេត្តកណ្តាលសូមពិនិត្យតាមការគួរ……..
សូមបញ្ជាក់ផងដែលថាជនជាតិចិនម្នាក់នោះគាត់បានស្លាប់បាត់បង់ជីវិតហើយ
យោងតាមព័ត៌មានបរទេសដែលបានចុះផ្សាយ យោងឯកសារភ្ជាប់។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ
សូមមេត្តាត្រួតពិនិត្យគោរពធម្មនុញច្បាប់នៃរបបសារព័ត៌មាន សូមកុំទាញយកបទល្មើសផ្សេងបង្វែទៅជារឿងព្រហ្មទណ្ឌ
។
អង្គភាពស៊ីអេចអធីវីអនឡាញស្នើសុំដល់ឯកឧត្តម នេត្រ ភក្រារដ្ឋមន្ត្រីក្រសួងព័ត៌មានសូមមេត្តាជួយអន្តរាគមន៍
ចំពោះការចោទប្រកាន់មកលើអង្គភាពសារព័ត៌មានយើងខ្ញុំដោយក្តីអនុគ្រោះ សូមឯកឧត្តមប្រធាន
ទទួលនៅការគោរពរាប់អានពីយើងខ្ញុំ សូមអរគុណ។
Post a Comment