ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវ បេតុង ភូមិត្រពាំងថ្លឹង១ និងមានការភ័យខ្លាចដែលគម្របលូ រងការខូចខាត ចំណែកអាជ្ញាធរក្នុងមូលដ្ឋានហាក់មើលមិនឃើញ"
ភ្នំពេញ ÷ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវបេតុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យស្មើសុំមន្ត្រីពាក់ព័ន្ធ មេត្តាជួយពិនិត្យចំពោះ កម្របលូ ដែលត្រូវបានរងការបាក់ស្រុតនិងរងការខូចខាតជាច្រើនកន្លែង ខណៈប្រជាពលរដ្ឋធ្វើដំណើរទាំងថ្ងៃទាំងយប់ បើមិនប្រុងប្រយ័ត្នទេ អាចនិងគ្រោះថ្នាក់ទៅដល់អាយុជីវិត ។
ប្រជាពលរដ្ឋសង្ឃឹមថា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ពោធិ៍
សែនជ័យ ជួយចាត់មន្ត្រីចុះពិនិត្យនិងជួសជុលឡើងវិញដោយក្តីអនុគ្រោះ ។
តើលោក ប្រធាន មន្ទីរសាធារណះកាលនិងដឹកជញ្ជូនរាជធានីភ្នំពេញ មានដំណោះស្រាយយ៉ាងណាជូនប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានជួបការលំបាក ?
ប្រជាពលរដ្ឋបានស្នើសុំ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារនៃសារព័ត៌មានយើង បានចុះទៅដល់ និងផ្ដិតយករូបភាពមួយចំនួន ដើម្បីរាយការណ៍ទៅដល់អាជ្ញាធរពាក់ព័ន្ធ ថាគម្របលូតាមបណ្ដោយផ្លូវខាងលើ ពិតជារងការខូចខាតពិតប្រាកដមែន។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment