មហាជនសំណូមពរដល់ ឯកឧត្ដម គួច ចំរើន រួមទាំងក្រសួងពាក់ព័ន្ធ សូមមេត្តាមានវិធានការ និងចុះបង្ក្រាប ករណីការលួចសាងសង់សំណង់រឹងមាំ ចូលក្នុងដីទន្លេ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ




កណ្ដាល៖ វាមិនមែនជារឿងថ្មីនោះទេ សម្រាប់ទឹកដីខេត្តកណ្ដាល ដែលតែងតែកើតមានឡើង ជាហូរហែចំពោះបុគ្គលមួយដំបរស្វា អាងខ្លួនមានលុយ និងមានអំណាច មានបក្ខពួកបានឃុបឃិតគ្នាលួចសាងសង់ សំណង់បេតុងរឹងមាំរំលោភយកដីច្រាំងទន្លេ ដីចំណីទន្លេ ដីមាត់ទន្លេ ឬដីមាត់បឹង និងដីមាត់ព្រែកនោះ ដែលវាផ្ទុយនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ។តើអស់លោកពិតជាឆ្ងាញ់ណាស់មែនទេ ចំពោះដីច្រាំងទន្លេ ដីចំណីទន្លេ ដីមាត់ទន្លេឬដីមាត់បឹង មាត់ព្រែកបានជាអស់លោកអ្នកមានលុយ និងមានអំណាចមួយដំបរស្វានោះចូលចិត្តលួចសាងសង់សំណង់បេតុងរឹងមាំរំលោភយកម៉្លេះ?

ជាក់ស្ដែងដីចំណីទន្លេស្ថិតនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងត្រូវបានគេលួចសាងសង់សំណង់បេតុងរឹងមាំ រំលោភយកដោយមិនចេះខ្មាស់អៀន មិនខ្លាចញញើតថា ជាទង្វើផ្ទុយនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ និងច្បាប់របស់ប្រទេសជាតិឡើយ (ពោល) គឺទល់ពេលនេះ សំណង់ខាងលើបាននៅតែលួចបន្តសាងសង់ជារៀងរាល់ថ្ងៃដោយពុំមានមន្ត្រីជំនាញឬអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ក្រុង ខេត្តណា ចុះទៅពិនិត្យជាក់ស្ដែងនិងហាមឃាត់ឬបង្អាក់ការសាងសង់នោះទេ។ បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖។*ឆ្នេរសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)។*ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។

*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង។*

ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។*អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ។*ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។*ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។*ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។*អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។*បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។*ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ និងចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ ម៉ែត្រ ឡើងទៅ ត្រូវបានកំណត់អនុក្រឹត្យ។

ដោយឡែក ការកាន់កាប់ ឬការសាង់សង់ នៅលើដីចំណីមាត់ច្រាំង ឬ ឆ្នេរ នៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផងដែរ ដូចជាប្លង់គោលប្រើប្រាស់ដី ជាដើម ដូច្នេះអ្នកត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមួយមន្រ្តីពាក់ព័ន្ធ។ពាក់ព័ន្ធនឹងការលួចសាងសង់រំលោភយកដីច្រាំងមាត់ទន្លេនៅចំណុចខាងលើ ប្រជាពលរដ្ឋដែលរស់នៅក្បែរសំណង់ខុសច្បាប់នោះ បានលួចខ្សឹបប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាដឹងថា ពួកគាត់មិនសប្បាយចិត្តនោះទេ ព្រោះការសាងសង់នោះលយចូលក្នុងដីទន្លេជ្រៅណាស់ហើយបានបាំងដីពួកគាត់ដោយមិនឲ្យដុះដីល្បាប់មកលើដីពួគគាត់ទៀតផង។ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋបានសំនូមពរដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមទាំងក្រសួងពាក់ព័ន្ធសូមមេត្តាមានវិធានការ និងចុះបង្ក្រាបករណីលួចសាង់សង់សំណង់បេតុងរឹងមាំចូលក្នុងដីទន្លេខាងលើនេះផង៕

សូមស្វាគមន៍ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ជាទីរាប់អាន អង្គភាព សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សូមគោរពពីចម្ងាយ ដោយក្តីសោមនស្សរីករាយ សំរាប់ ព័ត៌មានពិត រហ័សទាន់ចិត្ត សូមតាមដានតាមគ្រុបតេឡេក្រាម ដូចខាងក្រោម:https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន ពិតរហ័សទាន់ចិត្ត ២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.