ចៅហ្វាយស្រុកអូរយ៉ាដាវចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូ តើលោក អភិបាលខេត្ត រតនះគីរី ចាត់វិធានការយ៉ាងណា វគ្គ១
ផ្សាយចេញថ្ងៃទី២២វិចិ្ឆកាឆ្នាំ២០២៤
ខេត្ត រតនះគីរី បែកធ្លាយស្ងាត់ៗ លោកអភិបាលស្រុកអូរយ៉ាដាវ ចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងទឹកដីនៃស្រុកអូរយ៉ាដាវខេត្តរតនះគីរី ។
អភិបាលស្រុកអូរយ៉ាដាវ លោក ហេង ប៊ុន្នី បានចុះហត្ថលខឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុករបស់ខ្លួនតាមរយៈលិខិតលេខ០៥៧/២៣ស.ជ.ណ ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ ។ តែនៅពីក្រោយការអនុញ្ញាតនេះ លោក អភិបាលស្រុកបែរជាធ្វើរបាយការណ៍ថាអធិការស្រុក ដោយចោទ អធិការស្រុកអូរយ៉ាដាវ ជាអ្នកអន្តរាគមន៍ឱ្យមានឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុកទៅវិញ ។
ឯកឧត្តម ញ៉ែ សំអឿន អភិបាលខេត្ត និងឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្តរតនគីរី គួរតែចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន យ៉ាងណាវិញ ជុំវិញករណីខាងលើ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ បានទេដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជួយបកស្រាយ ក្នុងករណីខាងលើនេះ ទាក់ទិនកាតព្វកិច្ច តួនាទី ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មានព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment