មានជនជាតិចិន ម៉ៅផ្តាច់នាគទិព្ទ នៅសង្គាត់អូរជ្រៅ សង្ស័យបើកអនឡាញខុសច្បាប់ សូមលោកអធិការ ក្រុងប៉ោយប៉ែត មេត្តាចុះត្រួតពិនិត្យ


ព័ត៌មានបឋម ផ្សាយចេញនៅថ្ងៃទី០៨ខែ វិច្ឆិកាឆ្នាំ២០២៤

(ប៉ោយប៉ែត)  ក្រុមប្រមាញ់សូមធ្វើសេចក្តីរាយការណ៍បឋម ក្នុងក្រុងប៉ោយប៉ែត នាក្រវ៉ាត់ព្រំដែនថៃ នៃច្រកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ គ្រប់ទិសទី (តែមិនមែនទាក់ទាញក្រុមញៀនល្បែងបង្កើនបទល្មើសនោះទេ)។

ទីតាំង១កន្លែងដែលមានឈ្មោះ នាគទិព្ទ ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ អាចជាជួលម៉ៅផ្តាច់ ទៅអោយជនជាតិចិន  កុងត្រាជាឆ្នាំ និងត្រូវហ៊ិំព័ទ្ធជារបង ប្រើសេវាកម្ម សន្តិសុខ ក្នុងការត្រួតពិនិត្យច្រកចេញចូល  អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែត មេត្តាចុះរដ្ឋបាល ។ 

យោង គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

អង្គភាពអ្នកសារព័ត៌មាន សូមគោរពរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យជ្រាបជាព័ត៌មានពីលើកមុនរួចហើយ ថា  អាគារ ខុនដូ បុរី និងសណ្ឋាគារ ជាច្រើនកន្លែង ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  កំពុងផ្តល់បង្កើតបទល្មើស ខុសច្បាប់ មានជនបរទេស ចំរុះជាតិសាសន៍មានទាំងជនជាតិ(ចិន) វៀតណាម ឥណ្ឌូនេស៊ី នេប៉ាល់ ដែលមហាជននិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ប្រើលិខិតឆ្លងដែន ប្រភេទទេសចរណ៍ មកបំរើការងារកាស៊ីណូមួយចំនួន និង លាក់ខ្លួន បង្កើនបទល្មើសខុសច្បាប់តាមប្រព័ន្ធអនឡាញ អាស្រ័យដូចបានជំរាបជូនខាងលើ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជ្រាបជាព័ត៌មាន។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ ចុះរដ្ឋបាលត្រួតពិនិត្យ ទីតាំងខាងលើដោយក្តីអនុគ្រោះ ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះសណ្ឋាគារប៉ាវ នី ដោយក្តីអនុគ្រោះ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា ជនជាតិចិននិងជនបរទេសទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ  សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីល្បែងស៊ីសងអនឡាញខុសច្បាប់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុកបញ្ចាំងពីគុណក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.