រោងចក្រផលិតបារីរបស់ចិនខណ្ឌដង្កោ ពិតជាមានខ្នងបង្អែកដ៏រឹងមាំ សូម្បីសមត្ថកិច្ចប្រចាំតំបន់ មិនហ៊ានប៉ះ សូមមន្ត្រីក្រសួង ពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យវគ្គ២



ផ្សាយចេញនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤

រាជធានីភ្នំពេញ : ទីតាំងរោងចក្រផលិតបារីរបស់ ចិន១កន្លែងស្ថិតនៅខាងក្រោយផ្សាររង្វង់មូលគួរស្រូវ បត់ឆ្វេងប្រហែល ៣០០ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានឈ្មោះថា(អេសឃ្យូប ខេមបូឌា)ឯក S-CUBE(CAMBODIA)CO.,LTD  ដែលជាកន្លែងផលិត ស្តុកចែកចាយ ទៅបរទេស 

ដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ដាក់ការសង្ស័យថាជាកន្លែងផលិតបារី  ខុសច្បាប់ ទោះបីគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក៏ដោយក្តី។

រោងចក្រផលិតនិងចែកចាយ របស់ជនជាតិចិនមួយកន្លែងនេះ កំពុងតែលាក់ខ្លួនពីសំណាក់ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប) ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។

តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទជាដើម។

ទីតាំងរបស់ក្រុមហ៊ុនខាងលើ ១កន្លែងនេះ មានខ្នងបង្អែកដ៏រឹងមាំ ផលិតបារីខុសច្បាប់ និងមានត្រឹមឯកសារមួយចំនួន ស្នើសុំបើកធ្វើអាជីវកម្មតែប៉ុណ្ណោះ  ចំណែករឿងពិត នេះគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ក្នុងការបញ្ជូនទៅប្រទេសវៀតណាម។

យោងតាមបទសម្ភាសន៍ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង ជាមួយប្រជាពលរដ្ឋដែលរស់នៅជិត រោងចក្រផលិតបារីរបស់ចិនមួយកន្លែងនោះ ពិតជាមានរោងចក្រផលិតបារីយ៉ាងពិតប្រាកដ អ្នកណាៗក៏គេស្គាល់ដែរ។

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។


ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារីមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធ លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

នេះជាហេតុដែលអង្គភាពអ្នកសារព័ត៌មានយើង មិនអាចមើលរំលង គឺជនបរទេសទាំងនោះ បង្កើតទីតាំងក្នុងការផលិត តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ពីប្រទេសជិតខាង និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ ពីលោកជីម ស៊ីថា អធិការខណ្ឌដង្កោ តាមរយះទូរស័ព្ទលោកប្រាប់អង្គភាពសារព័ត៌មានយើងថា គណះកម្មការចុះត្រួតពិនិត្យបានពីថ្ងៃហើយ មិនមានអ្វីទេ លោកអភិបាលខណ្ឌគាត់ចុះផ្ទាល់ ជនបរទេស ចិន ខ្មែរ ធ្វើការទាំងប៉ុន្មានយើងដឹងទាំងអស់ (តាមសម្លេងបទសម្ភាសន៍ សុំរក្សាសិទ្ធិ)

អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ ពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ  ពីព្រោះខលទៅលោកស្រី លើកទូរស័ព្ទ តាមរយះលេខ089978888មិនទាន់បាននិយាយអ្វីផងបែរជាចោទប្រកាន់មកលើអ្នកសារព័ត៌មានយើងថា កុំចេះតែចោទមកលើអាជ្ញាធរ ផ្តេះផ្តាស់ ហាក់បីដូចជាអ្នកសារព័ត៌មានធ្វើអ្វីអោយលោកស្រី ក្តៅក្រហាយ  អ្នកសារព័ត៌មានបំពេញកាតព្វកិច្ចតាមវិជ្ជាជីវះ ។ (តាមសម្លេងបទសម្ភាសន៍ចោទប្រកាន់តែសុំរក្សាសិទ្ធិ)

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា  ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ   និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ  សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1






Powered by Blogger.