លោកឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវមន្ត្រីខណ្ឌ៧មករា លេងមួយក្បាច់ នឹកស្មានមិនដល់ វគ្គពិសេស
រាជធានីភ្នំពេញ ៖
ចៅហ្វាយខណ្ឌ៧មករា បព្ជារឲ្យ អាជ្ញាធរចុះត្រួតពិនិត្យភ្លាមៗក្រោយពត៌មានចុះផ្សាយ
ទាក់ទិននិងល្បែងស៊ីសងអនឡាញខុសច្បាប់ក្បែរប៉ុស្តិ៍ប៉ូលិស
ហើយបិទនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤ ថ្មីៗហ៊ុយៗកន្លងទៅនេះ
ចំពោះការប្រតិបត្តិការចុះត្រួតពិនិត្យ
កក្រើកមេឃរំជួយដី ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយមានការបញ្ជាពី លោក
ថេង សុថុល អភិបាលខណ្ឌ ៧មករា
បានចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង
ផ្ទះលេខ 51E0 និងផ្ទះលេខ29E0
ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ
តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងឡើយ ។
នៅខណ្ឌ៧មករាបិទថ្ងៃទី៣
ឥឡូវបើកជាធម្មតា នៅក្បែរ ប៉ុស្តិ៍នគរបាលមនោរម្យពិតជាហ៊ុយៗ។
ឯកឧត្តម ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង
និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវមន្ត្រីខណ្ឌ៧មករា លេងមួយក្បាច់
នឹកស្មានមិនដល់ ឥឡូវនេះឃើញច្បាស់ហើយ សារព័ត៌មានចុះផ្សាយព្រោងព្រៀត ល្បែងខុសច្បាប់ជាច្រើនកន្លែងកំពុងសម្តែងរិទ្ធ
នៅខណ្ឌ៧មករា សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ។
យោង អនុសាសន៍
របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត
ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline
គ្រុបព័ត៌មាន ទាន់ហេតុការណ៍
សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្តរួមអាជីព
សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment