កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ព្រមទាំង សហការីនៃរបញ្ជាការដ្ឋានអាវុធហត្ថខេត្ត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញកាន់បិណ្ឌ វេនទី៣ នៅវត្ត សមាធិផល...




(បន្ទាយមានជ័យ) ព្រឹកថ្ងៃសុក្រ៣រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះលោកឧត្តមសេនិយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  ព្រមទាំង សហការីនៃរបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បន្ទាយមានជ័យនិងមន្ទីរសុខាភិបាលបានអញ្ជើញកាន់បិណ្ឌវេនទី៣ រួមគ្នានៅវត្ត សមាធិផលហៅ(វត្តលោកយួន) ដោយបាននាំមកនូវ បច្ច័យនិងទេយ្យទានមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា។


ក្រោយពីបានបង្សុកូល រាប់បាត្រ  និងស្តាប់ ធម៌ទេសនា លោកគ្រូប៊ិតសាវិនរួចមក លោកឧត្តមសេនិយ៍ត្រី  បោនប៊ិនព្រមទាំងសហការីក្រោមឱវាទ បានប្រគេនទេយ្យទានរួមមាន អង្ករទំងន់២៥គីឡូក្រាមចំនួន៥ការ៉ុង មីជាតិ៦កេះ ទឹកសុទ្ធ ២០យួទឹកក្រូច៤កេះ  ទឹកត្រី៤យួទឹកស៊ីអីវ ៤យួ ត្រីខ១០យួរថវិការ១០២០០០០០រៀលដប់លានពីសែនរៀលក្រៅពីនោះមន្ទីរសុខាភិបាលបានចូលបច្ច័យចំនួន១០០០០០០រៀល អង្ករទម្ងន់ ៥០ គីឡូក្រាមចំនួនពីការ៉ុង ទឹកសុទ្ធចំនួន២កេស  ទឹកក្រូចកូកាកូឡា ចំនួន៣កេស មីចំនួន ៣ កេស ទឹកត្រីចំនួន២យួរ ទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខចំនួន២យួរប៊ីចេងចំនួន ៣ថង់ ប្រេងឆាចំនួន ៦ដប។


អាចារ្យ គណកម្មការវត្ត សមាធិផលបានបញ្ជាក់ថា៖សម្រាប់បិណ្ឌ៣នេះ ប្រមូលបានបច្ច័យ ពីពុទ្ធបរិស័ទសរុប ចំនួន ១១២០០០០០រៀល ដប់មួយលាន២សែនរៀលរៀលដោយបច្ច័យទាំងនេះទុកសម្រាប់ចាត់ចែង បវរណា ប្រគេនដល់វត្ត  សំរាប់កាសាងសមិទ្ធផលផ្សេងៗសំរាប់ បច្ច័យ៤ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាល ត្រីមាសផងដែ។


គួររំលឹកថា៖ បុណ្យភ្ឃុំបិណ្ឌ នេះគឺជាបុណ្យដ៏ធំមួយរបស់ ជនជាតិខ្មែរ ដែលប្រារព្ធធ្វើឡើងតាំងពីសម័យព្រះពុទ្ធ មកម្លេះ ដោយគេចាប់អារម្មណ៍ ឃើញថា៖ រដូវភ្លៀងធ្លាក់គឺខែវស្សា ដែលភិក្ខុសង្ឃពិបាកនិមន្ត បិណ្ឌបាត្រដោយសារផ្លូវរអិលជាដើមទើបពុទ្ធបរិស័ទ្ទបានស្រុះស្រួលគ្នា យកទេយ្យទានមកប្រគេនដល់ព្រះសង្ឃនៅតាមទីអារាមនានា ដើម្បីទុកឲ្យព្រះសង្ឃចាត់ចែងជាស្បៀងរហូតដល់ចេញវស្សា។ហើយពិធីបុណ្យភ្ជុំបិណ្ឌមានរយះពេល១៥ថ្ងៃ ដោយគេរាប់ចាប់ពី១រោចខែខែភទ្របទដោយគេកំណត់ជាថ្ងៃបិណ្ឌ១ ហើយការកាន់បិណ្ឌនេះគេកាន់បិណ្ឌរហូតដល់បិណ្ឌទី ១៤ហើយ ថ្ងៃ១៥រោចជាថ្ងៃចុងបញ្ចប់គេកំណត់ថាប្រជុំបិណ្ឌឬភ្ជុំបិណ្ឌនេះឯង៕

















Powered by Blogger.