សូមអនុមោទនា...!ដោយជ្រះថ្លាជាមួយលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តសុភមង្គល
(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីនគរបាលព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ ស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តសុភមង្គល ស្ថិតក្នុងភូមិរោងម៉ាសុីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា៖ ថវិកាសរុបចំនួន ៣៣,០០០,០០០រៀល ក្នុងនោះបច្ច័យសម្រាប់កសាងវត្តសុភមង្គលចំនួន២០,០០០,០០០រៀល( ម្ភៃលានរៀល) បច្ច័យប្រគេនព្រះសង្ឃ ៦៨អង្គ ក្នុងមួយអង្គ ១០០,០០០រៀល ថវិកាសម្រាប់លោកអពាធចំនូន ១,០០០,០០០រៀល (មួយលានរៀល) ទឹកភ្លើងចំនួន ៥០០,០០០រៀល (ហាសិបមុឺនរៀល) បច្ច័យសម្រាប់ធ្វើចង្ហាន់ចំនួន ១,០០០,០០០រៀល (មួយលានរៀល) លោកតាជីយាយជីចំនួន៧០នាក់ក្នុង១ម្នាក់ៗទទួលបាន សារុង១ ថវិកា១មុឺនរៀល និងរួមសម្ភារៈមាន អង្ករចំនួន ០៩ ការុង ទឹកក្រូចចំនួន ០៩កេស ទឹកសុទ្ធវីតាល់ចំនួន ០៩កេស៕
Post a Comment