សូមអនុមោទនា...!ដោយជ្រះថ្លាជាមួយលោក កែ សួនសុភាព និងលោកស្រី ព្រហ្ម រដ្ឋា ក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តសិរីមង្គល

 

      


(បន្ទាយមានជ័យ) លោក កែ សួនសុភាព សមាជិកគណៈកម្មាធិការកណ្ដាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តសិរីមង្គល ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដោយមានការអញ្ជើញចូលរួមពីលោក យឹម សំណាង លោកស្រី រស់ សុផានី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរអង្គភាព ព្រមទាំងពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៤។ 

       

លោកកែ សួន សុភាព  និងក្រុមគ្រួសារ សមាជិក សមាជិការ និងពុទ្ធបរិស័ទបានថ្វាយបូជាទៀន ធូប ផា្កភ្ញី ចំពោះ ព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខសម្រាប់វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយ។

       

បុណ្យភ្ឃុំបិណ្ឌ នេះគឺជាបុណ្យដ៏ធំមួយរបស់ ជនជាតិខ្មែរ ដែលប្រារព្ធធ្វើឡើងតាំងពីសម័យព្រះពុទ្ធ មកម្លេះ ដោយគេចាប់អារម្មណ៍ ឃើញថា៖ រដូវភ្លៀងធ្លាក់គឺខែវស្សា ដែលភិក្ខុសង្ឃពិបាកនិមន្ត បិណ្ឌបាត្រដោយសារផ្លូវរអិលជាដើមទើបពុទ្ធបរិស័ទ្ទបានស្រុះស្រួលគ្នា យកទេយ្យទានមកប្រគេនដល់ព្រះសង្ឃនៅតាមទីអារាមនានា ដើម្បីទុកឲ្យព្រះសង្ឃចាត់ចែងជាស្បៀងរហូតដល់ចេញវស្សា។ហើយពិធីបុណ្យភ្ជុំបិណ្ឌមានរយះពេល១៥ថ្ងៃ ដោយគេរាប់ចាប់ពី១រោចខែខែភទ្របទដោយគេកំណត់ជាថ្ងៃបិណ្ឌ១ ហើយការកាន់បិណ្ឌនេះគេកាន់បិណ្ឌរហូតដល់បិណ្ឌទី ១៤ហើយ ថ្ងៃ១៥រោចជាថ្ងៃចុងបញ្ចប់គេកំណត់ថាប្រជុំបិណ្ឌឬភ្ជុំបិណ្ឌនេះឯង។



















សូមបញ្ជាក់ថាថវិកាសរុបចំនួន ១៥,០០០,០០០រៀល ក្នុងនោះបច្ច័យសម្រាប់កសាងវត្តសិរីមង្គល បច្ច័យប្រគេនព្រះសង្ឃ ១០ អង្គ ក្នុងមួយអង្គ១០០.០០០រៀល លោកតាជីយាយជីចំនួន៣០នាក់ក្នុង១ម្នាក់ៗទទួលបាន សារុង១ ថវិកា២មុឺនរៀល។

Powered by Blogger.