ទីបំផុតជន អនាមឹកខលមកសរសើរសារព័ត៌មាន គឺលោក ប៉ា ចន្ទវិសាលអធិការរងស្រុកកៀនស្វាយ ក្រសួងមហាផ្ទៃគួរតែចេញប័ណ្ណសរសើរ និងហៅទៅរៀនបន្ថែមពីជំនាញពិតប្រាកដ ដើម្បីកុំអោយ ………..វគ្គ៣

 


បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយរឿងលោក ប៉ា ចន្ទវិសាលអធិការរងស្រុកកៀនស្វាយ ជូបគ្រោះថ្នាក់ចរាចរណ៍ ថ្មីៗនេះនៅថ្ងៃទី 20 ខែមេសាឆ្នាំ 2024 លោកប៉ាចាន់វិសាលបានជិះរថយន្តបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹង នៅផ្លូវជាតិលេខ 1 ធ្វើឲ្យភាគីទាំងសងខាងរបួសស្រាល នេះបើយោងតាមហេកហេតុការណ៍ជាក់ស្ដែងដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាន។

ដោយឡែកនៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៤ នៅវេលាម៉ោង ១:២០ នាទី រសៀលមានលេខជនអនាមឹកមួយខ្សែខលមកអង្គភាពអ្នកសារព័ត៌មានយើង ហើយនិយាយថា អ្នកសារព័ត៌មានមែនទេពិតជាផ្សាយព័ត៌មានបានល្អសូមមកយកលុយនៅស្រុកកៀនស្វាយ ដោយសារអង្គភាពយើងបំពេញការងារនៅក្រៅប្រទេស ក៏ដាច់សេវាទៅតែម្តង ។

លេខទូរស័ព្ទ 097 53 33 006 តាមពិតជារបស់លោកប៉ា ចន្ទវិសាលអធិការរងស្រុកកៀនស្វាយ ដែលខលមកអង្គភាពអ្នកសារព័ត៌មានយើង រឿងចាស់មិនទាន់ចប់ត្រឡប់មករឿងថ្មីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដដែល តែនៅតែរក្សាភាពស្ងៀមស្ងាត់ ដោយសារតែលោក ប៉ា ចន្ទវិសាល ជាមន្ត្រី ដែលមានលុយនិងមានអំណាច ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងមានចម្ងល់ តើប្រាក់ខែរបស់លោក អធិការរងក្នុងមួយខែបានប្រាក់ខែប៉ុន្មាន បានជាប្តូរឡានគ្រប់សេរី បុកមួយប្តូរមួយ ឥឡូវនេះឡើងពណ៌ខ្មៅម្តង ។

មានមន្ត្រីមួយចំនួន ខ្លះគាត់បាននិយាយថាពិតជាសូមសរសើរដោយស្មោះចំពោះលោកអធិការរងស្រុកកៀនស្វាយជិះផ្លាកលេខគ្មានលិខិតអនុញ្ញាតរថយន្តអត់បង់ពន្ធបង្កើនបទល្មើសក្នុងនាមជាមន្ត្រី ចំណែកក្រសួងមហាផ្ទៃនៅតែរក្សាភាពស្ងៀមស្ងាត់ មិនព្រមចាត់វិធានការ ។

ដោយឡែកនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៤នេះ ជួបរឿងគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ដែលធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទិដ្ឋភាពដែលបានកើតឡើងផ្ទួនៗគ្នាទៅលើលោកចន្ទវិសាលដោយឡែកការផ្សព្វផ្សាយព័ត៌មាន យោងលើឯកសារនិងវត្ថុតាងជាក់ស្ដែង ដែលអង្គភាពរក្សាព័ត៌មានយើងទទួលបានយោងលើច្បាប់និងក្រុមសីលធម៌តាមវិជ្ជាជីវៈ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគរាជ





Powered by Blogger.