ក្រសួងមហាផ្ទៃមិនទាន់បានដុះក្អែល មន្ត្រីក្រោមឱវាទ ដែលដោះលែងជនសង្ស័យអោយនៅក្រៅសំណាញ់ច្បាប់នៅឡើយ បើយោងតាមសាលក្រម របស់សាលាដំបូងខេត្តកណ្តាល វគ្គ១៨

 ខេត្តកណ្តាល: សាលក្រម របស់សាលាដំបូងខេត្តកណ្តាល សម្រេចកាត់ក្តីរកយុត្តិធម៌ជូន ប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកៀនស្វាយ បុកមនុស្សស្លាប់ ចំនួន២នាក់សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល 

សាលក្រម បានសម្រេច កាត់ឲ្យជនសង្ស័យ ដែលបុកមនុស្សស្លាប់ជាប់ពន្ធនាគារចំនួន ៣ឆ្នាំនិងពិន័យជាប្រាក់ ១៥លានរៀលចូលរដ្ឋ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងសាកសពមួយទទួលបាន ១៥,០០០ ដុល្លារអាមេរិក ប៉ុន្តែមកដល់ពេលនេះ ជនរងគ្រោះទទួលបានត្រឹមក្រដាសសតែប៉ុណ្ណោះ។

ដោយឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដែលជាអ្នកដោះលែងជនសង្ស័យ ល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ តើក្រសួងមហាផ្ទៃ មកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ តើច្បាប់បង្កើតមកដើម្បីអ្វី?តើលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយនិង បក្សពួក ចំនួន ពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនសង្ស័យ ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក តើសាកសមជាមន្ត្រីដែលឬទេ?

ក្រុមគ្រួសារជនរងគ្រោះបានទទួលម៉ូតូ ដែលគ្រោះថ្នាក់ចរាចេណ៍ត្រឡប់មកវិញហើយ បន្ទាប់ពីទទួលបានការសម្រេច ពីស្ថាប័នពាក់ព័ន្ធ ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាពិសេសអង្គភាពអ្នកសារព័ត៌មាន កំពុងរងចាំមើលថា តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ?ឬមួយទុកអោយបុគ្គលទាំងនេះជិះសេះលែងដៃតទៅទៀត?

សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគរាជ
















































Powered by Blogger.