កាន់តែរីកបន្ទាប់ពីឯកឧត្តមបណ្ឌិតប៉ាន់ខេមប៊ុនថនចូលខំមិន តើពិតដែរឬទេដែលលោករ៉េតរ៉នយកមកទម្លាយខ្ទេចគ្មានសល់ វគ្គ៤

 


តើករណីលោក រ៉េត រ៉ន យកមកទម្លាយ ក្នុងបណ្តាញសង្គមនេះជាការពិតដែរទេ? សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ?

តាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅភូមិសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម៖

១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ប៉.ប៉

២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត

៣- លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ

៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ

៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត

៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត

៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល

៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត

៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ

១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤

គួបញ្ជាក់ផងដែរកណីរឿងនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខេមប៊ុនថន លោកបានចូល ខមិន ក្នុងហ្វេសប៊ុកលោក រ៉េត រ៉ន ដូចខាងក្រោម៖ “ សូមផ្តល់របាយការណ៍នៃដំណើររឿង រួមជាមួយការពាក់ពន្ធ័អោយខ្ញុំបានដឹងផងចំពោះករណីនេះ” ។

ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅលោក រ៉េត រ៉ន ដើម្បីសុំសេចក្តីអត្ថធិប្បាយបន្ថែម។

មហាជន និងសាធាណៈជនឆ្ងល់ថា៖ ករណីលក់ដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ តើពីណាលក់? លុយច្រើនណាស់?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕










Powered by Blogger.