បេសកម្មពិសេស បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់មន្រ្តីនគរបាលនិងរបួសធ្ងន់ពីរនាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ LEXUS 350 ផ្លាកលេខ នប 2.0393 វគ្គ២
ផ្សាយចេញនៅថ្ងៃទី១២ខែមករាឆ្នាំ២០២៤
ភ្នំពេញ ៖មន្រ្តីនគរបាល ស្រុកកៀនស្វាយ ចំនួនពីរនាក់បានស្លាប់ និងស្រីស្រស់ស្អាត ចំនួនពីរនាក់ទៀតទទួលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ យ៉ាងរន្ធត់ ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្ត២គ្រឿង
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១០យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចទល់មុខវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ៕
លោក ពិសិដ្ឋ រតនា ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយជានៅក្នុងហេតុការណ៍ដែលបានកើតឡើង
រថយន្ត LEXUS 350 ផ្លាកលេខ នប 2.0393 ដោយឡែក ឡានពាក់ផ្លាកលេខ នប 2.0393 ជាឡាន លោក ចាន់វិសាល អធិការរងទទួលផែន ព្រហ្មទណ្ឌ ស្រុកកៀនស្វាយ ខេត្តកណ្តាល
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់លោកចាន់វិសាលបានដោយសារពុំមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងតែឆ្ងល់ថាពាក់ផ្លាកលេខ នប 2.0393 របស់លោក ចាន់វិសាល អធិការរងទទួលផែន ព្រហ្មទណ្ឌស្រុកកៀនស្វាយ មានពន្ធដែលឬទេ?ហើយផ្លាកលេខ នប 2.0393 នោះខាងក្រសួងមហាផ្ទៃជាអ្នកចេញឲ្យប្រើប្រាស់ឬមួយយ៉ាងណា? ប្រសិនបើផ្លាកលេខនោះចេញដោយក្រសួងមហាផ្ទៃ មាននៃថា ប្រហែលជាមន្ត្រីនគបាលទាំងបីរូបមានបេសកម្មពិសេសហើយបានមានសិទ្ធប្រើប្រាស់រថយន្តដែលមានពាក់ផ្លេក(នប)
បេសកម្ម ពិសេស ជួបនិងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ធ្វើឲ្យជីវិតមនុស្សចំនួន២ នាក់ត្រូវបាត់បង់ជីវិតនិង២នាក់ទៀតរបួសធ្ងន់ តើអ្នកណាជាអ្នកទទួលខុសត្រូវ តើជាកំហុសអ្នកណា?
តើនារីស្រស់ស្អាតទាំងពីរនាក់នោះមានតួនាទីអ្វី ហេតុអ្វីជិះឡាន នប របស់មន្ត្រីប៉ូលិស ក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក ពិសិដ្ឋ រតនាបាន ដោយសារតេឡេក្រាមរបស់លោក លេខ 096 4567473 ត្រូវបានប្លុក ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍។
តើនារីស្រស់ស្អាតទាំង ដែលរងរបួសធ្ងន់ មានសភាពយ៉ាងណា ស្លាប់បាត់បង់ជីវិតឬក៏រស់អង្គភាពអ្នកសារព័ត៌មានយើងកំពុងតែចុះប្រមាញ់បន្ត ដើម្បីស្រាយចម្ងល់របស់មហាជន តែទោះបីយ៉ាងណាក្តី របាយការណ៍នេះហាក់មានភាពបិទបាំងនៅឡើយ ហើយស្ថិតនៅក្នុងដៃមន្ត្រីប៉ូលីសចរាចរណ៍ដែលកំពុងស្រាវជ្រាវ (ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ)
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ ១៦៨
Post a Comment