មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ២រូបបានបាត់បងជិវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងវគ្គ១


 


ភ្នំពេញ៖ យ៉ាងហោចណាស់មានមន្រ្តីនគបាល២រូបបានស្លាប់ ខណៈម្នាក់ជានាយរងប៉ុស្តិ៍ដីឥដ្ឋ និងម្នាក់ទៀតជាអធិការរងស្រុកកៀនស្វាយ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបើកបញ្រ្ចាស់ទិស បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១១ខែមករាឆ្នាំ ២០២៤ចំណុចទល់មុខនិងវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

១-សពជនរងគ្រោះទី១ មានឈ្មោះ ហេងសុីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំជាមន្រ្តីនគបាល តួនាទីជាអធិការងស្រុកកៀនស្វាយ ដោយឡែកសពមជនរងគ្រោះទី១ មានឈ្មោះ​ម៉ាន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំជាង តួនាទីនាយរងប៉ុស្ថិ៍ ដីឥដ្ឋ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់រួមជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងវត្តចម្ប៉ា ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350ពណ៌សពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀតក្នុងនោះមានមន្រ្តីនគបាល២រូបផងដែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅបញ្រ្ចាស់គ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនខណះពេលបើកមកដល់ចំណុចកើតហេតុ ពុំដឹងថាមានបញ្ហាមកពីអ្នកបើកឫក៏មកពីរថយន្តនោះទេស្រាប់តែរេចង្កូតឆ្លងចូលគន្លងផ្លូវជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីតចំពីមុខពេញទំហឹងប្លោងខ្ទាត ទៅបោកផ្ទប់និងរបង បណ្តាលឲ្យមន្រ្តីនគបាល២រូបបានស្លាប់ ចំណែកបុរសម្នាក់និងស្រ្តី២នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។ រីឯប្តីប្រពន្ធ២នាក់ដែលបើករថយន្តកាមរីហាយប្រ៊ីតត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំបន្ត។


បន្ទាប់ពីកើតហេតុរួចសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌច្បាអំពៅចុះមកដល់រួចក៏ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុក្ខនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕








Powered by Blogger.