សមត្ថកិច្ចឃាត់ចាប់ ទំនិញគេចពន្ធជិត១០តោន នាំចូលពីប្រទេសវៀតណាម

 


ខេត្តព្រៃវែង ៖ គ្រឿងទេសជាច្រើនមុខមានទម្ងន់សរុបជិត១០តោន ដែលឈ្មួញលួចដឹកតាមម៉ូតូរ៉ឺម៉កនាំចូលគេចពន្ធពីប្រទេសវៀតណាម ត្រូវបានកម្លាំងគយចល័តតំបន់៦ ស្ទាក់ចាប់បាន ក្នុងពេលកំពុងដឹកជញ្ជូនឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។

សកម្មភាពស្ទាក់ចាប់ទំនិញគេចពន្ធនេះបានធ្វើឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៣ មករា នៅលើកំណាត់ផ្លូវជាតិលេខ៨A នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។

ក្រោយពេលបង្ក្រាបបាន មន្ត្រីជំនាញគយ បាននាំយកម៉ូតូរ៉ឺម៉កទាំង២គ្រឿងទៅរើពិនិត្យមើលនៅក្នុងបន្ទាយអាវុធហត្ថស្រុកពារាំង ដោយរើឃើញមានគ្រឿងជ័រចម្រុះ៤១១៨គីឡូក្រាម ទុយោជ័រ២១៦៤ គីឡូក្រាម ក្រដាសកាតុង មានរូប២៩១៦គីឡូក្រាម សរុបជិត១០តោន ។

មន្ត្រីជំនាញបានបញ្ជាក់ថា ទំនិញទាំងអស់នេះនាំចូលដោយគ្មានឯកសារបង់ពន្ធអ្វីទាំងអស់ ដូច្នេះហើយទើបមន្ត្រីជំនាញគយតំបន់៦ ឃាត់ទុក ដើម្បីស្រាវជ្រាវរកម្ចាស់ទំនិញចូលខ្លួនមកដោះស្រាវតាមផ្លូវច្បាប់៕ 







Powered by Blogger.