អាវុធហត្ថខេត្តព្រះវិហារ បញ្ជូនជនសង្ស័យ២នាក់ និងគ្រឿងញៀងជាង១តោន ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់

 


ព្រះវិហារ៖ ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀនជាង១តោន ព្រមទាំងសម្ភារមួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការតាមច្បាប់នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ក្រៅពីបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅកាន់តុលាការ, កម្លាំងអាវុធហត្ថ ក៏បានបញ្ជូនវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ពោលក្រោយរឹបអូសបានគ្រឿងញៀន ដែលជនសង្ស័យដាក់ក្នុងរថយន្តយកទៅប្លុងចោលនៅស្រុកជ័យសែន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ច មិនទាន់បង្ហាញសាវតារបស់ជនសង្ស័យទាំង២នាក់នេះនៅឡើយទេ ដោយសារបច្ចុប្បន្ននេះកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង និងបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕









Powered by Blogger.