ចាប់ជនសង្ស័យ៧នាក់ពីបទចាប់បង្ខាំងមនុស្សនៅខេត្តព្រះសីហនុ មនុស្ស៧នាក់

 ព្រះសីហនុ៖ ឃាត់ខ្លួនពីបទពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងខេត្ត ព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក សរ រដ្ឋា បានឲ្យដឹង នៅថ្ងៃទី៣០ វិច្ឆិកានេះថាជនសង្ស័យទាំង៧នាក់ដែលបានចាប់ខ្លួនរួមមានជនជាតិចិន២ នាក់ និងខ្មែរ៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់។

លោកស្នងការនគរបាលខេត្តបានរៀបរាប់ក្នុងហេតុការណ៍ដែលជាប់ពាក់ព័ន្ធថាកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានថានៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណជិះរថយន្ត ២គ្រឿងមិនស្គាល់ម៉ាក និងបាន ធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ខណៈដែលជនរងគ្រោះកំពុង ដើរនៅតាមផ្លូវដោយក្រុមជនសង្ស័យទាំងនោះមានអាវុធខ្លីគ្រប់ដៃ។

ក្រោយការរកឃើញជនរងគ្រោះជាប់ខ្នោះដៃនិងមានស្នាមរបួសច្រើន កន្លែងលើខ្លួនកាលពី ថ្ងៃទី២២វិច្ឆិកានៅក្នុងក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងខេត្ត ព្រះសីហនុនោះមក ការបន្តស្រាវជ្រាវបានរកឃើញនិងចាប់ខ្លួនក្រុមជនសង្ស័យចំនួន៧នាក់ នៅថ្ងៃទី២៤វិច្ឆិកា។ ជនសង្ស័យទាំង៧នាក់ រួមមាន ៖
១-ឈ្មោះលូ ដុងដុង LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន ,២-ឈ្មោះស៊ុន ហ្ស៊ុងហួ SUN ZHONGHUA ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ,៣-ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ,៤-ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ,៥-ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ ,៦-ឈ្មោះ សុខ មិច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ,៧-ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ។
វត្ថុតាងចាប់យកបានរួមមានអាវុធខ្លី៣ដើម, គ្រាប់កាំភ្លើងចំរុះសរុបចំនួន ៨៩គ្រាប់ ខ្នោះដៃ ២គូ, រថយន្ត៣គ្រឿង ដែលជាមធ្យោបាយជិះប្រព្រឹត្តបទល្មើស និងសម្ភារៈផ្សេងៗមួយចំនួន។
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យដែលនៅសេសសល់។


Powered by Blogger.