ពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ ជូនបងប្អូនប្រជាពលរដ្ឋនៅចំនួន៤ភូមិ ឃុំតាផូ ស្រុកស្វាយចេក

 លោក ង៉ោ ម៉េងជ្រួន បានអញ្ជើញជាអធិរីភាពក្នុង


(បន្ទាយមានជ័យ) បងប្អូនប្រជាពលរដ្ឋ៤ភូមិ មានភូមិតាស្រី.បារាយណ៍.ផ្ចឹក និងភូមិព្រេចកី ក្នុងឃុំតាផូ ស្រុកស្វាយចេក ដែលមានទិន្នន័យក្បាលដីចំនួន ៤៣០៣ក្បាលដី ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូន ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី

លោក រ៉ូ ប៉ូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក ស៊ិន ប៊ុនសុីវ អភិបាលរងស្រុកស្វាយចេក និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពរដ្ឋ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណវត្តប្រាសាទពង្រតាផូ ភូមិព្រេចកី ឃុំតាផូ ស្រុកស្វាយចេក។


បន្ទាប់ពីលោក សុិន ប៊ុនសុីវ បានឡើងមានមតិរាយការណ៍អំពីស្ថានភាពភូមិសាស្ត្រដីធ្លីនៅក្នុងទីរួមស្រុកស្វាយចេក ក៏ដូចជាការងារដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំតាផូ ស្រុកស្វាយចេករួចមក។


លោក រ៉ូ ប៉ូរ៉ា បានមានប្រសាសន៍ដោយបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។


ជាមួយគ្នានោះ រ៉ូ ប៉ូរ៉ា បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា។

ថ្លែងនៅក្នុងឱកាសនោះលោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមជារដ្ឋបាលខេត្តបន្ទាយមានជ័យសូមចូលរួមធ្វើជាសាក្សីដឹងឮជាមួយបងប្អូនប្រជាពលរដ្ឋក្នុងការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូននាពេលនេះ។

លោក អភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត៕




















Powered by Blogger.