អ្នកយកព័ត៌មាន Reuters ស្លាប់ និងអ្នកយកព័ត៌មាន AFP រងរបួសនៅលីបង់ខាងត្បូងដោយសារត្រូវគ្រាប់ផ្លោង

 អ្នកយកព័ត៌មាន Reuters ស្លាប់ និងអ្នកយកព័ត៌មាន AFP រងរបួសនៅលីបង់ខាងត្បូងដោយសារត្រូវគ្រាប់ផ្លោង


អ្នកកាសែតនៃទីភ្នាក់ងារ Reuters ម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃទី១២ តុលា និងអ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មានបារាំង AFP រ៉យទ័រនិងសារព័ត៌មានអាល់ ចាហ្ស៊ីរ៉ា សរុបប្រាំមួយនាក់បានរងរបួសក្នុងពេលចុះយកព័ត៌មាននៅលីបង់ខាងត្បូង។

អ្នកកាសែតមួយក្រុមមកពីអង្គភាពសារព័ត៌មានផ្សេងៗគ្នាបាននៅជិតភូមិ អាល់ម៉ា អាល់-សាអាប់ ជាប់នឹងព្រំដែនអ៊ីស្រាអែលនៅពេលពួកគេជាប់ក្នុងការបាញ់ផ្លោងកាត់ព្រំដែន។

 ការបាញ់ផ្លោងរបស់អ៊ីស្រាអែលកើតឡើងក្រោយមានការប៉ុនប៉ងជ្រៀតចូលរបស់ពួកប៉ាឡេស្ទីនមួយក្រុមទៅពីខាងទឹកដីលីបង់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានទុក្ខសោកជាខ្លាំងដោយដឹងថា អ្នកថតរូបវីដេអូម្នាក់របស់យើងលោក អ៊ីសសាម អាប់ដាឡា( Issam Abdallah)ត្រូវបានសម្លាប់។លោកជាផ្នែកនៃក្រុមបុគ្គលិករ៉យទ័រនៅលីបង់ខាងត្បូង»។

Powered by Blogger.