បុរសម្នាក់ជនអនាថាស្រវឹងស្រែកសំឡុតកូន និងយកកាំបិតបុ័ងតោទៅរកអាករកូនប្រុសខ្លួនឯង

 

(បន្ទាយមានជ័យ) ករណីបុរសម្នាក់ជនអនាថាឳពុកស្រវឹងស្រែកសំឡុតកូន និងយកកាំបិតបុ័ងតោទៅរកអាករកូនប្រុសខ្លួនឯង (តែមិនបានអារនោះទេ) ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៤១នាទី  ត្រូវបានកងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានហើយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នៅចំណុចមាត់ស្ទឹងភូមិបី សង្កាត់ព្រះពន្លា។

ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងមើងម៉ាត់ អនុវត្តន៍អោយដូចភ្លៀងរលឹម ដោយមិនអោយមុខសញ្ញានេះបង្ករធ្វើព្យុះធ្វើភ្លៀង អោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ និងប៉ុស្តិ៍ បានដឹកនាំកម្លាំងធ្វើការចុះស្រាវ បានឃាត់ខ្លួនឳពុក និងកូនខាងលើ រហូតដល់ម៉ោង១៤ និង៥៣នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ទើបរកឃើញនៅមាត់ស្ទឹងភូមិបី សង្កាត់ព្រះពន្លា ហើយបាននាំឈ្មោះ លី ទូច ភេទប្រុស អាយុ ៣៧ឆ្នាំ និងកូនប្រុស អាយុ ៧ឆ្នាំ អាស័យដ្ឋានមិនពិតប្រាកដ(ស្នាក់អាស្រ័យតាមទីសាធារណៈ) មកអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួរនាំ និងធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)៕




Powered by Blogger.