កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបក្រុមក្មេងទំនើង ០៩នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

 


ស្វាយរៀង÷ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចេញល្បាត ចល័តនៅក្នុងមូលដ្ឋាន បានប្រទះឃេីញក្មេងទំនេីងចំនួន ០២ក្រុម កំពុងធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នា ក្នុងភូមិសាស្ត្រភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ភ្លាមៗ នោះកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៩នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូតូ ០៣គ្រឿង និងដាវ ០២ដេីម។  

បច្ចុប្បន្ន ក្មេងទំនើងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។











Powered by Blogger.