ក្រសួងមុខងារសាធារណៈ បន្តដឹកនាំរៀបចំយន្តការប្រឡង ជ្រើសរើស មន្ត្រីកសិកម្ម

 


ក្រសួងមុខងារសាធារណៈ បន្តដឹកនាំរៀបចំយន្តការប្រឡង ជ្រើសរើស មន្ត្រីកសិកម្ម ដើម្បីឆាប់សម្រេចការឆ្លើយតប ជាមួយកម្មវិធីគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំយន្តការប្រឡង ជ្រើសរើស មន្ត្រីកសិកម្ម ដើម្បីឆ្លើយតបជាមួយកម្មវិធីគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ 






Powered by Blogger.