កាសុីណូ”ធីជីហ្គេនទីង ” ស្ថិតនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បើកដៃឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ចូលលេងល្បែងស៊ីសង វគ្គ២

 កាសុីណូ”ធីជីហ្គេនទីង ” ស្ថិតនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បើកដៃឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ចូលលេងល្បែងស៊ីសង វគ្គ២

ផ្សាយចេញនៅថ្ងៃទី៨តុលាឆ្នាំ២០២៣

មណ្ឌលគីរី នៅក្នុងកាសុីណូ “ធីជីហ្គេន ទីង”បើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ចូលលេងល្បែង សុីសងខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី  ដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធឬត្រូវថ្នាំសណ្ដំអស់ទៅហើយ សូមឱ្យមន្ត្រីអន្តោប្រវេសន៍មេត្តាត្រួតពិនិត្យ។

 យោងតាមប្រកាសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាលេខ ០០៣/២៣ អ.គ ល.ក សជណ  ចុះថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅនេះ

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើ ឯកឧត្តម .ថង សាវ៉ុន  អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី នឹងលោកឧត្តមសេនីយ៍ទោ.ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី មានចំណាត់ការយ៉ាងណាវិញ?ចំពោះទីតាំងខាងលើ 

សូមបញ្ជាក់ថា រឿងប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជារឿងខុសច្បាប់។

យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ នៅក្នុងការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តមណ្ឌលគីរី.មានសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាំងនោះដែរឬទេ អង្គភាព  CHRTV online  មានជំនឿជឿជាក់ថាលោកឧត្តមសេនីយ៍ទោនិងចាប់ប្រធានការយ៉ាងម៉ឺងម៉ាត់  ចំពោះទីតាំងបនល្បែងគ្រប់ប្រភេទដែលកកើតនៅខេត្តមណ្ឌលគីរី។

អង្គភាព CHRTV online .com  សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន







Powered by Blogger.