គួរអោយអាណិតណាស់ក្មេងស្រី៣នាក់បបួលគ្នាទៅរកក្ដាមខ្យងរអិលជើធ្លាក់ប្រឡាយលង់ទឹកស្លាប់

(បន្ទាយមានជ័យ)វេលាម៉ោង ១៧និង ៣០នាទីថ្ងៃទី០៧ខែតលាឆ្នាំ២០២៣ មានករណីក្មេងស្រីជំទង៣នាក់ សុំឱពុក ម្ដាយ ទៅរកខ្យង នៅរដូវជំនន់ទឹកភ្លៀងរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ នៅចំណុចប្រឡាយវាលស្រែ ស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។

យោងតាមរបាយការបញ្ជាក់ថាៈ ក្មេងស្រីដែលលង់ទឹកស្លាប់ទាំង ចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។​

២.ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។​

៣.ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។

របាយការសរសេថាៈក្រោយកើតហេតុៈកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលកូប និងពលរដ្ឋបានចុះដល់កន្លែងកេីតហេតុដេីម្បីធ្វេីការ​ជួយអន្តរាគមន៍ចុះរាវរកឃើញស្រង់យកសាកសពប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍។​



Powered by Blogger.