បសំណាកព្រហ្មមុខ៤ ពណ៌មាសឆ្អិនឆ្អៅ កម្ពស់៧ម៉ែត្រ និងទម្ងន់៦តោន ត្រូវបានសាងសង់រួចរាល់ហើយ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ខេត្តសៀមរាប៖រូបសំណាកព្រហ្មមុខ៤ ពណ៌មាសឆ្អិនឆ្អៅ កម្ពស់៧ម៉ែត្រ និងទម្ងន់៦តោន ត្រូវបានសាងសង់រួចរាល់ហើយ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានសាងសង់តាមរចនាបថខ្មែរបុរាណ រចនា និងសាងសង់ដោយលោក Li Reismei ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី។

គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​តម្លៃ ១,១ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​នៅក្នុងកឡុងចុងឆ្នាំ២០២៣នេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងសហគ្រាសរដ្ឋចំនួនបីនៃ ខេត្តយូណាន ក្រុមហ៊ុនវិនិយោគសំណង់យូណាន និងក្រុមហ៊ុនយូណានព្រលានគ្រុប។

គម្រោងនេះមានទីតាំងនៅស្រុកសូត្រនិគម ខេត្តសៀមរាប ចម្ងាយ៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត គ្របដណ្តប់លើផ្ទៃដីប្រហែល 700 ហិចតា និងមានតំបន់ហោះហើរប្រភេទ 4E class ដែលអាចផ្ទុកយន្តហោះធំៗដូចជា Boeing 777 និង Airbus A340 ជាដើម។ 

សមត្ថភាពដឹកអ្នកដំណើរ ដំបូងរបស់ព្រលានយន្តហោះគឺប្រមាណ 7 លាននាក់ក្នុងមួយឆ្នាំ ហើយកើនឡើងដល់ 10 លាននាក់នៅឆ្នាំ2030 និង 20 លាននាក់នៅឆ្នាំ 2050។ សមត្ថភាពដឹកជញ្ជូនទំនិញនឹងកើនឡើងពី 10,000 តោនដំបូងដល់ 60,000 តោននៅឆ្នាំ 2050៕






Powered by Blogger.