ACU ចេញប័ណ្ណសរសើរ ជូនអធិការនិងអធិការរងស្រុកកៀនស្វាយ ល្មើសនិងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ វគ្គ២

ផ្សាយចេញនៅថ្ងៃទី២ខែតុលាឆ្នាំ២០២៣


ស្រុកកៀនស្វាយ:  ករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល ដែលបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់នៅនឹងកន្លែង ចំណែកជនបង្កនៅក្រៅសម្លាញ់ច្បាប់ នៅតែរក្សាភាពស្ងៀមស្ងាត់។


លោកព្រំសំណាងអធិការស្រុកកៀនស្វាយ  លោកហង្ស ផាន់ណារ៉ា អធិការ រង សារាចរណ៍និង លោកព្រុំ សំអុល ប្រធានផ្នែក សារាចរណ៍  ត្រូវបាន ACU  អង្គភាពប្រឆាំងអំពើពុករលួយ ចេញប័ណ្ណសរសើរ ជូនពួកគាត់ ក្នុងនាមជាមន្ត្រីដែលបម្រើការងារសាធារណៈជូនប្រជាពលរដ្ឋ  ស៊ីប្រាក់ខែរដ្ឋបែរជាល្មើសបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ។

យោងបទសម្ភាសរបស់អង្គភាពអ្នកសារព័ត៌មានយើងជាមួយគ្រួសារនៃសព  ដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានទីតាំងបញ្ជាក់ខាងលើ  យ៉ាងច្បាស់ថា

ទីមួយ ជនបង្កដែលជាអ្នកបើកបររថយន្ត មិនមានបានបើកបរត្រឹមត្រូវតាមបច្ចេកទេស កំណត់ដោយស្ថាប័នក្រសួងសាធារណការនិងច្បាប់ចររាចរណ៍។

ទី ពីរ មិនបាននាំជនសង្ស័យឬជាជនបង្កទៅត្រួតពិនិត្យជាតិអាកុល។

ទីបី ដោះលែងជនបង្ក អោយមានសេរីភាពមិនទាន់និងបានសម្របសម្រួល (ដោះស្រាយ) ជាមួយនឹងគ្រួសារនៃសព។ក្នុងពេលនោះដែលក្រុមគ្រួសារនៃសពបានស្នើសុំ សំណងដើម្បីយកទៅធ្វើបុណ្យបូជាសពចំនួន ៤,០០០ usd បួនពាន់ដុល្លារអាមេរិក តែមិនព្រម  បែរជាលោកមន្ត្រីយកថវិកាមកឲ្យគ្រួសារនៃសពចំនួន 2 លានរៀលក្នុងសពមួយ  នេះបើយោងតាមសម្ដីរបស់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង។

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងធ្វើបទសម្ភាសន៍ជាមួយលោក ព្រំ សំណាងអធិការស្រុកកៀនស្វាយ  លោកបានបញ្ជាក់យ៉ាងខ្លីថារឿងនេះកំពុងតែដំណើរការនៅតុលាការ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើង  មានចំណាប់អារម្មណ៍ ចំពោះ ពាក្យសម្ដីរបស់លោកអធិការស្រុកកៀនស្វាយ ថាសំណុំ រឿងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមនុស្សស្លាប់ពីរអ្នកស្ថិតនៅក្នុងប្រព័ន្ធតុលាការនៅឡើយ  មានន័យថា តុលាការខេត្តកណ្ដាលកាត់ក្តីស្នំរឿងមួយត្រូវប្រើពេលរយៈពេល១ឆ្នាំ តើគឺជាការពិតដែរឬទេ ?  អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមប្រធានព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលបានទេដោយសារពុំមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង។

គ្រួសារជនរងគ្រោះ មានសង្ឃឹមជឿជាក់ យ៉ាងមោះមុត ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ ដោយក្តីអនុគ្រោះ។

យោងបទសម្ភាសន៍និងឯកសារភ្ជាប់របស់ក្រុមគ្រួសារនៃសពដែលបានដាក់ពាក្យបណ្ដឹងប្ដឹងទៅស្ថាប័នចំនួន 4  ធំៗរួមមានរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អង្គការសិទ្ធិមនុស្សនិង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីរកយុត្តិធម៌ជូនពួកគាត់ផង។

ក្រុមគ្រួសារជនរងគ្រោះក៏ដូចជាអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា តើឯកឧត្តមអភិសន្តិបណ្ឌិត សសុខាចាត់វិធានការយ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទល្មើសនិងបទបញ្ជា 006 នៃអគ្គស្នងការនគរបាលជាតិ 

តែទោះយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។















Powered by Blogger.