ផ្លូវបណ្ដោយ៣៦៩ ស្ថិតក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ពលរដ្ឋកំពុងរិះគន់ថាមន្ត្រីពាក់ព័ន្ធសាធារណការមិនអើតពើក្នុងការចុះពិនិត្យនិងស្ថាបនាឡើងវិញ

 ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋធ្វើដំណើរនៅលើបណ្តោយផ្លូវជាតិលេខ៣៦៩ កំពុងតែត្អូញនិងភ័យខ្លាចជាខ្លាំងខណៈផ្លូវ កៅស៊ូរមួយកន្លែងជាប់ហាងលក់ទូរសព្ទស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានផ្ទុះឡើងដូចគំនូរសំរាមធ្វើឱ្យប៉ះពាល់ពលរដ្ឋធ្វើដំណើរទៅមក។

រំលឹកថា៖កន្លងមកកាលពីថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ វេលា៧និង៤០នាទីយប់បណ្តាលបុរសស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុបើតាមការបញ្ជាក់ពីមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកនៃអធិការខណ្ឌច្បារអំពៅសន្និដ្ឋាននៅហ្នឹងកន្លែងកើតហេតុថាបុរសរងគ្រោះនោះបានបើកទិសដៅពីខាងកើតស្រុកកៀនស្វាយទៅច្បារអំពៅមកដល់ចំណុចកើតហេតុក៏បានបើកបុកទួលផ្លូវកៅស៊ូដែលផ្ទុះរបើកចេញឡើងដូចគំនូរសំរាមជាតួលបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដងនៅកន្លែងកើតហេតុបែបនេះទើបធ្វើអោយពលរដ្ឋដែលរស់នៅតំបន់នោះ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងសាធារណការពន្លឿនការជួសជុលរឺស្ថាបនាឱ្យបានឆាប់រហ័សប្រកបដោយគុណភាពខ្ពស់ឱ្យបានត្រឹមត្រូវឡើងវិញ។

សូមបញ្ជាក់ថា៖ផ្លូវដែលខូចខាតនេះបើយើងធ្វើដំណើរពីក្រុងតាខ្មៅផ្លូវជាតិលេខ១១៥ឆ្លងស្ពានព្រែកសំរោងមកដល់ផ្លូវ១១៤ វង់រង្វង់មូលនាងនាគមួយជុំចុះមកក្រោមបត់ឆ្វេងដៃក្រោមស្ពានព្រែកសំរោងស្ថិតលើផ្លូវលេខ៣៦៩ ចម្ងាយពីស្ពានព្រែកសំរោងជាង៥គីឡូម៉ែត

នៅខាងកើត(វត្តអម្ពវ័ន ហៅ វត្តព្រែកថ្មី)ចម្ងាយជាង ១០០ម៉ែត្រ គេសង្កេតឃើញផ្លូវមួយខ្សែរនេះឧស្សាហ៍ខូចណាស់ កន្លែងខ្លះមានទឹកដក់ ខ្លះដាច់កៅស៊ូមានសភាពរដិបរដុប ខណៈអ្នកដំណើរស្រីប្រុសធ្វើដំណើរដោយប្រុងប្រយ័ត្ន ព្រោះខ្លាចមានគ្រោះថ្នាក់ដោយ យថាហេតុ ដោយសារស្ថានភាពផ្លូវ អ្វីដែលគួរឱ្យកត់សម្គាល់ ផ្លូវនេះសំបូរឡានកែរច្នៃដឹក និងឡានដឹកជំនិញធំៗចម្រុះមុខ ដែលជាហេតុធ្វើឱ្យផ្លូវនេះកាន់តែមមាញឹក។

អង្គភាពសារព័ត៌មាន{ផល្លីញូស៍}យើងក្រោយពីទទួលដំណឹងរាយការណ៍ប្រជាពលរដ្ឋមានផ្លូវកំពុងរងខូចខាតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ក៏បានចុះទៅផ្តិតរូបភាពទីតាំងជាក់ស្ដែងធ្វើការផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន និងរាជធានីភ្នំពេញជាពិសេសមន្ត្រីជំនាញសាធារណការដឹកជញ្ជូនដើម្បីមកចុះពិនិត្យធ្វើការជួសជុលផ្លូវចំណុចនេះឡើងវិញជូនដល់ពលរដ្ឋនិងមហាជនជាច្រើនធ្វើដំណើរឆ្លងកាត់ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដោយយកទៅហេតុដល់អាយុជីវិត។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ៣៦៩ ពិសេសត្រង់ចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ត្អូញត្អែរថាផ្លូវទឹកដក់ និងគ្រលុកធំៗ ពិបាកធ្វើដំណើរ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនានា ហើយពួកគេស្នើសុំ លោក ប៉េង ពោធិ៍នា ទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមេត្តាជួយចាប់បន្ត្រីជំនាញចុះពិនិត្យនិងកែលម្អឡើងវិញជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ចុះពិនិត្យដោយយកចិត្តទុកដាក់ ដើម្បីពន្លឿនការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័ស ពលរដ្ឋលើកឡើងថាផ្លូវនេះជាផ្លូវសំខាន់មិនអាចខ្វះបានសម្រាប់ការធ្វើដំណើរប្រកបការងារជាប្រចាំថ្ងៃ។

ពលរដ្ឋសង្ឃឹមថាលោក ប៉េង ពោធិ៍នា ទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីសាធារណការដឹកជញ្ជូននិងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួសជុលផ្លូវមួយខ្សែនេះឡើងវិញហើយដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដោយយក្សប្រហេតុជូនពលរដ្ឋនៅក្នុងមូលដ្ឋានបានចាក់ជាមិនខាន។





Powered by Blogger.