ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដី
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយចាប់ផ្តេីមអនុវត្ត ១សប្តាហ៍គិតពីថ្ងៃប្រជុំណែនាំនេះ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គស្នងការរង ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោកស្នងការនគរបាលរាជធានី-ខេត្ត លោកស្នងការរងទទួលផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
Post a Comment