ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ វគ្គ៦ដណ្តើមអំណាច មហាវិនាស ខ្លុះ ឱ្យស៊ីស្មៅដូចជាក្របី

 

៤.ដណ្តើមអំណាច មហាវិនាស ខ្លុះ ឱ្យស៊ីស្មៅដូចជាក្របី


ពេល​ព្រះរាជាសៀម បានលើកទ័ពត្រលប់ទៅវិញកាលពីប៉ុន្មានឆ្នាំមុននោះ បានផ្ទុកផ្តាក់​មន្ត្រីខ្មែរម្នាក់ ឈ្មោះ បែន ឱ្យជាអ្នក​ការពារ ព្រះអង្គនន់ [1]។ នៅពេលដែលព្រះរាជាអង្គនន់ ត្រូវបានបក្សពួក មូ បះបោរធ្វើគុត អំណាចស្ថិតនៅក្នុងដៃរបស់ មូ និង សួស ប៉ុន្តែនៅក្នុងដៃ មូ និង បងប្អូនរបស់គាត់ច្រើន​ជាងយ៉ាងលើសលុប ។

ចៅហ្វ៊ា មូ មិនទុកចិត្ត បែន ទេ ព្រោះ បែន ធ្លាប់ជាមនុស្សរបស់ព្រះរាជាអង្គនន់  ក៏បានបញ្ជូន បែន ឱ្យទៅនៅកំពង់ស្វាយ ជាមួយឧកញ៉ាតេជោ ទែន ។ ព្រះរាជាសៀម ខ្ញាល់យ៉ាងខ្លាំងក៏បានកោះហៅ បែន ឱ្យទៅស្រុកសៀម ហើយស្តេចសៀម ស្តីបន្ទោស បែន ថាត្រចៀកស្រាល ក៏ដាក់ទណ្ឌកម្មគាត់ ដោយវាយ

១០០ រំពាត់ កាត់ត្រចៀកម្ខាង និង ឃុំក្នុងគុកនៅស្រុកសៀម  ។

លុះដល់ឆ្នាំ១៧៨២ ក៏ចាប់ផ្តើមមានទំនាស់រវាង មូ និង សួស ក្នុងការ

ដណ្តើមអំណាចគ្នា ។ សួស ក៏បានសរសេរសំបុត្រទៅ បែន ដែលនៅក្នុងឃុំឃាំងរបស់សៀម ឱ្យត្រលប់មកវិញ ដើម្បី គិតគូរផ្តួលរំលំ មូ  ។ ស្តេចសៀម ក៏បាន​អនុញ្ញាតឱ្យបែន  ត្រលប់ចូលមកស្រុកខ្មែរ វិញជាមួយមេទ័ពសៀម ដ៏រន្ទឺម្នាក់គឺចៅពញាចក្រី ដួង លើកទ័ពយ៉ាងគគ្រឹក​គគ្រេងមក​ជាមួយផង ។ អ្នកទាំង ២ បានមកជួប សួស នៅបាត់ដំបង ដែលកំពុងរង់ចាំនៅទីនោះ ហើយបំបះបំបោរ

អ្នកស្រុកបាត់ដំបង ក ជាទ័ពលើកមកវាយចៅហ្វ៊ា មូ ដល់ឧដុង្គ ។

ដូច្នេះ សួស និង បែន មិនត្រឹមតែមិនបានរៀនសូត្រពីប្រវត្តិសាស្ត្រទេ ថែមទាំងបានដើរលើវិថីនោះទៀតផង គឺពឹងសៀម ឱ្យមកចូលកាប់សម្លាប់ខ្មែរ ឬ អាចនិយាយម្យ៉ាងទៀតថា ខ្មែរ មិនចេះនិយាយគ្នាជាមួយខ្មែរ គ្នាឯង បែរជាចេះ

និយាយតែជាមួយជាតិសាសន៍ដទៃ ។

ចៅហ្វ៊ា មូ និង បក្សពួកមិនអាចទប់ទល់ទ័ពចម្រុះខ្មែរ-សៀម របស់ សួស

បែន និង ដួង បាន ក៏ចាត់​ឱ្យ​គេ​ទៅសុំជំនួយ​ទ័ពពីដាយ-វៀត ។ ដូចចិត្តណាស់ព្រះចៅដាយ-វៀត ធៀង ទី បញ្ជាឱ្យលើកទ័ពមកជួយចៅហ្វ៊ាមូ ។ ដូច្នេះ​ប្រទេសខ្មែរ ដ៏ខ្ទេចខ្ទាំ ប្រជារាស្ត្រ ដ៏សែនអភ័ព្វប្រមាណជា ៣០០ ឆ្នាំទៅហើយនោះ ត្រូវរងការបង្ហិនបង្ហោចយ៉ាង​សន្ធោសន្ធៅ​ពាស​ពេញផ្ទៃប្រទេសថែមទៀត ។ ចៅហ្វ៊ា មូ ក៏នៅតែជាអ្នកមិនព្រមរៀនសូត្រពីប្រវត្តិសាស្ត្រ  ដែលយើងហៅថា ដានចាស់ នោះដែរ ។

នៅពេលស្រុកខ្មែរ កំពុងរោលរាលដោយការកាប់សម្លាប់គ្នាយ៉ាងរង្គាល

នោះ នៅស្រុកសៀម ឯណោះ ព្រះចៅ ភ្យាតាក ក្លាយជាវិកលចរិត ពួកស្តេច

ត្រាញ់ងើបបះបោរ ដណ្តើមអំណាច​ ចលាចលពាសពេញផ្ទៃ​ប្រទេស ។

ពញាចក្រី ដួង ក៏លើកទ័ពត្រលប់ទៅស្រុកសៀម វិញ ហើយបានបង្ក្រាបការបះបោរ រួចឡើងសោយរាជ្យ ដោយ​មានព្រះនាម​ថា ព្រះពុទ្ធយ៉តហ្វាចុឡាលោក បង្កើតសន្តតិវង្សចក្រី ឡើង ។ គេថា ព្រះពុទ្ធយ៉តហ្វាចុឡាលោក គឺជាខ្មែរសុទ្ធសាធ មានដើមកំណើតនៅភូមិត្រាំសសរ ឃុំសំរោងទង ស្រុកទូកមាស ខេត្តកំពត ប៉ុន្តែត្រូវគេកៀរទៅ​ស្រុកសៀម កាលទ្រង់នៅក្មេង ។

ដោយសារមិនអាចគ្របសង្កត់គូប្រជែង គឺបក្សពួករបស់ មូ បាន បែន ក៏បានបញ្ជូនព្រះអង្គអេង និងរាជវង្សានុវង្ស ទៅស្រុកសៀម ។ ព្រះពុទ្ធយ៉តហ្វា    ចុឡា​​លោក បាន​ទទួល​ព្រះអង្គអេង ជាបុត្រធម៌ ។ ការទទួលនោះ បើគិតម្យ៉ាង

ទៀត គឺ សៀម បានធ្វើជាអ្នកចាត់ចែងបង្គាប់បញ្ជាខ្មែរ  ទៅវិញ​ទេ ។

គិតត្រឹមសម័យកាលណោះ ខ្មែរ ឈ្លោះដណ្តើមអំណាចគ្នា ខ្មែរមិនចេះ

និយាយគ្នា ជាមួយខ្មែរគ្នាឯង ប៉ុន្តែសុខចិត្តនាំទាំងពង្សទាំងផៅ ទៅជ្រកកោនក្រោមដំបូលជាតិសាសន៍ដទៃ ស្តាប់តែសម្តី និង ការចាត់ចែងរបស់ជាតិសាសន៍ដទៃ  ទទួលយកការតែងតាំងនូវឋានៈពីជាតិសាសន៍​ដែលជា​សត្រូវ ចំពោះជាតិសាសន៍ខ្លួនឯងទៅវិញ  ។

ទង្វើស្រដៀងគ្នានោះ យើងនឹងបានឃើញនៅប៉ុន្មានឆ្នាំបន្ទាប់ពីនោះ គឺព្រះអង្គម្ចាស់ ស្ងួន ហើយជំងឺស្រដៀងគ្នានោះ បានឆ្លងរហូតប៉ុន្មានរយឆ្នាំ                   នៅមានបន្តទំព័រទី១៥


[1] ព្រោះ សៀម ចាត់ទុកព្រះអង្គនន់ ថាជាអ្នកធ្វើសង្គ្រាម នៅស្រុកខ្មែរ ជំនួសសៀម ។

Powered by Blogger.