ឆ្លៀតពេល បែន លើកទ័ពការពារព្រះអង្គអេង និង រាជវង្សានុវង្ស ទៅស្រុកសៀម បក្សពួក មូ បាននាំគ្នាលើកទ័ពចូលរាជធានីឧដុង្គ

 ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០  វគ្គ៧ 

ក្រោយពីនោះមកទៀត ត្រូវបានធ្វើដោយ សឺន ង៉ុកថាញ់ និង ស្ម័គ្របក្សរបស់គាត់ ដែល

យើងខ្ញុំនឹងលើកមកបង្ហាញនូវជំពូកក្រោយ ។

ឆ្លៀតពេល បែន លើកទ័ពការពារព្រះអង្គអេង និង រាជវង្សានុវង្ស ទៅស្រុកសៀម បក្សពួក មូ បាននាំគ្នាលើកទ័ពចូលរាជធានីឧដុង្គ ។ ស្តេច សៀម បានដំណឹងនោះក៏ចាត់ បែន ឱ្យមកនៅបាត់ដំបង ហើយបញ្ជាឱ្យលើកទ័ពមកកម្ចាត់ ទែន និង បក្សពួកចេញពីឧដុង្គ ។ បែន ឥតមានប្រកែកឡើយ ចំពោះបញ្ជារបសស្តេចសៀម ដែលឱ្យគាត់មកកាប់សម្លាប់ខ្មែរគ្នាឯង ។

ប៉ុន្តែ បែន ត្រូវបានកងទ័ពរបស់ ទែន វាយរុញច្រានរហូតដល់បាត់ដំបង វិញ ដែលបានសេចក្តីថាសង្គ្រាមរោលរាលពាសពេញប្រទេសខ្មែរ ដោយម្ខាងពឹងដាយ-វៀត និង ម្ខាងពឹងសៀម តទៅទៀត ។

ទៅដល់បាត់ដំបង កងទ័ពរបស់ បែន បានវាយកងទ័ព ទែន ឱ្យបរាជ័យនៅសមរភូមិព្រែកដូនទាវ ។ បែន ដេញតាម ទែន រហូតដល់ភ្នំពេញ ហើយចាប់ ទែន បាន នាំយកទៅថ្វាយព្រះចៅសៀម ។ ប៉ុន្តែស្តេចសៀម លើកលែងទោសឱ្យ

ទែន ដើម្បី ទុកប្រើប្រាស់​នៅ​ថ្ងៃក្រោយ ។

បក្សពួករបស់ បែន និង សួស នាំគ្នាច្បាំងរហូតចាប់ មូ បាន សម្លាប់ចោលទៅ  ចំណែក ពាង ជាប្អូន​ប្រុស​របស់ មូ ត្រូវបានទ័ពខ្មែរ មកពីស្រុកទ្រាំង ដឹកនាំដោយពួក តៃសឺន ចាប់​សម្លាប់​ចោលដែរ ។ ដូច្នេះ សោកនាដកម្ម បានធ្លាក់មកលើ មូ និង ពាង វិញម្តង ដែលជាសរុបទៅ គឺសុទ្ធតែជាការ​ខាតបង់ និង ការ​ឈឺចាប់​ព្រាត់ប្រាសរបស់ខ្មែរ ទាំងអស់ ហើយនោះក៏ព្រោះតែកំហឹង និង គំនុំ របស់

ស្ត្រីអភិជនម្នាក់ គឺ ជំទាវ ឡាង ។

នៅពេលបានដឹងថា កូនប្រុសទាំង ២ នាក់ ចុងក្រោយរបស់គាត់ ត្រូវបានគេសម្លាប់​ ជំទាវ ឡាង ដ៏មានចិត្តមានះអង់អាច ក៏ប្រមូលបក្សពួកប្រកូកប្រកាសឃោសនាប្រឆាំងឡើង ហើយឈាមរបស់រាស្ត្រខ្មែរ ក៏ខ្ចាយពាសពេញព្រះធរណី អាយុជីវិត នៃ រាស្ត្រខ្មែរ ក៏ត្រូវបានផ្តាច់ផ្តិល និរាសព្រាត់ប្រាសវិនាសហិនហោច ក៏កើតឡើងពាសពេញនគរខ្មែរទៀត ដោយសារតែគំនុំដ៏មានះ នៃជំទាវ ឡាង ។ ប៉ុន្មានរយឆ្នាំក្រោយមក យើងនឹងបានឃើញទិដ្ឋភាពដ៏គួរឱ្យ​សង្វេគ​ពន់ពេក ដ៏មហាវិនាសលើសនោះទៅទៀត កើតឡើងនៅលើទឹកដីខ្មែរ ម្តងទៀត ដោយសារ

តែ « កំហឹង  គំនុំ និងការសងសឹក » របស់អង្គសម្តេច នរោត្តម សីហនុ ។

លោក អាដេម៉ា ឡឺក្លែរ៍ បានសរសេរថា ៖ បន្ទាប់ពីប្រមូលបានជាទ័ព

ហើយ ជំទាវ ឡាង បានឡើងជិះដំរីបញ្ជាទ័ព ចូលប្រយុទ្ធយ៉ាងអង់អាចលើសពីមនុស្សប្រុសទៅទៀត ។

ប្រសិនបើសន្សំកម្លាំងទាំងនោះ ប្រឆាំងនឹងសត្រូវ​បរទេស​ នោះពិតជាមានប្រយោជន៍ដល់ជាតិមាតុភូមិយ៉ាងក្រៃលែង ។ ប៉ុន្តែ « កំហឹង » របស់ជំទាវ ឡាង បាននាំមកនូវ​ក្តីវិនាស​អន្តរាយ​មួយ​ជាន់ហើយ មួយជាន់ទៀត ដល់មនុស្សទូទាំងនគរ ។

ទីបំផុត ជំទាវ ឡាង ត្រូវគេចាប់ខ្លួនបាន នៅក្នុងការ​ប្រយុទ្ធ​​ដ៏​ស៊ីសាច់ហុត

ឈាមគ្នាមួយ នៅក្បែរឧដុង្គ ។ អំណាច ក៏បានធ្លាក់ទៅក្នុងដៃ បែន ហើយ បែន ក៏កាប់សម្លាប់នូវរាល់នរណាក៏ដោយ​ដែលគាត់មិនពេញចិត្ត សូម្បីតែ សួស ជាដៃគូបះបោររបស់គាត់ ក៏គាត់សម្លាប់ចោលដែរនៅក្នុងឆ្នាំ១៧៩០ នៅពេលដែល សួស ត្រូវគ្នាជាមួយ អរជូន ចៅហ្វាយខេត្តត្បូងឃ្មុំ ។ បែន ស្តាប់តែបញ្ជារបស់សៀម ប៉ុណ្ណោះ ។

បែន បានបញ្ជាឱ្យគេខ្លុះច្រមុះជំទាវ ឡាង និង បក្សពួក ដូចជាសត្វក្របី

និងធ្វើទារុណកម្ម​ដោយប្រការ    ផ្សេងៗ ។ ក្នុងមួយថ្ងៃ គេឱ្យបាយ ទៅបក្សពួករបស់ជំទាវ ឡាង ទទួលទានតែមួយពំនូតម្នាក់ប៉ុណ្ណោះ ។ រាល់ថ្ងៃគេវាយធ្វើបាប ឱ្យជំទាវ ឡាង និង បក្សពួក ដែលត្រូវគេខ្លុះច្រមុះដូចក្របីនោះ « វារ » នឹងជង្គង់ដូចក្របី ទៅកាន់វាលស្រែ ឱ្យ​ « ស៊ីស្មៅ » ​​ក្នុងវាលស្រែ ដូចជាសត្វក្របី ។ យូរថ្ងៃទៅ នៅពេលនរណាម្នាក់ស្គមបាក់កម្លាំង វារទៅមុខលែងរួច ទើប បែន បញ្ជាឱ្យគេកាត់ក្បាលចោល ។

គិតត្រឹមតែប៉ុន្មានឆ្នាំមកនោះ ភាពសោកសៅដ៏ច្រើនរាប់មិនអស់ កើត

ឡើងដំបូងដោយសារ​តែ​វិបុលរាជ ស៊ូ បន្ទាប់មកគឺកំហឹង  គំនុំ គឺការសងសឹករបស់ ជំទាវ ឡាង ក៏បានអូសទាញកូនប្រុសទាំង ៤ របស់គាត់  កងទ័ព និង រាស្ត្រខ្មែរ ទៅស្លាប់ក្នុងសមរភូមិ រហូតដល់ចាប់ព្រះរាជា ជ្រមុជទឹកយ៉ាងប្រមាថ ថែមទាំងនាំឱ្យពួកដាយ-វៀត និង សៀម មកធ្វើបាប បំផ្លិចបំផ្លាញកាប់សម្លាប់រាស្ត្រ និងជាតិខ្មែរ ថែមទៀត ហើយទីបំផុតភាពសោកសៅដ៏ទារុណ ក៏ធ្លាក់ទៅលើជំទាវ ឡាង  និង បក្សពួក ដែលជាសរុបទៅ គឺសុទ្ធតែជាមនុស្សខ្មែរ គឺជា​ការឈឺចាប់ និង ខាតបង់ដ៏មិនអាចបរិយាយបាន ។

 

Powered by Blogger.