ល្បែងប្រជាប្រិយសម័យទំនើបរាជដូចផ្សិត ស្ថិតនៅក្នុងក្រុមផ្លាកយីហោ ចយ ហូថេល ជាប្រភេទកាស៊ីណូ សូមឱ្យអាជ្ញាធរប្រចាំតំបន់ចិត្តប្រធានការ វគ្គ២
រាជធានីភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២៣
ល្បែងសុីសងបៀរចិននិងហ្គេមបាញ់ត្រីត្រូវបង្កប់ក្នុងមជ្ឈមណ្ឌល អក្សរចិនចយ ហូថេល ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីរក្សាព័ត៌មានបានផ្សព្វផ្សាយយ៉ាងព្រមព្រាតនៅតែរក្សាភាពស្ងៀមស្ងាត់។
ទីតាំងខាងលើមួយកន្លែងនេះកន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងហើយបានបិតមួយរយះពេលខ្លី អន្លង់ពេលនេះបើកដំណើរជាធម្មតាកំពុងទទួលទាំងភ្ញៀវចិនទាំងភ្ញៀវខ្មែរទាំងអ្នកមានចូលទៅលេងទាំងថ្ងៃទាំងយប់ឥតល្ហែ។
លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មិនគួរមើលរំលងនៅទីតាំងខាងលើ ឬមួយត្រូវថ្នាំសណ្ដំអស់ទៅហើយ
យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ នៅក្នុងការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចជាអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងរង់ចាំមើលថា តើ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ មានចំណាត់ការយ៉ាងណាវិញ
ប្រជាពលរដ្ឋ កំពុងរងចាំ មើលថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ ស្នងការនគរបាល រាជធានី ភ្នំពេញមានសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាំងនោះដែរឬទេ ?
អង្គភាព CHRTV online មានជំនឿជឿជាក់ថាលោកឧត្តមសេនីយ៍ទោនិងចាប់ប្រធានការយ៉ាងម៉ឺងម៉ាត់ ចំពោះទីតាំងបនល្បែងគ្រប់ប្រភេទដែលកកើតនៅ រាជធានី ភ្នំពេញ។
អង្គភាព CHRTV online .com សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន
Post a Comment