បន្ទាប់ពីបានឃើញរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរណ៍។ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

បន្ទាប់ពីបានឃើញរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរណ៍។


ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សូមជម្រាបជូន បងប្អូនក្នុងបណ្តាយសង្គមជ្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរកើតឡើងនៅម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

 ដែលបណ្តាលឱ្យក្មេងស្រីឈ្មោះ ឡាត់ សុធាលាភ រងរបួសក្បាលធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅភ្នំពេញ ហើយមកដល់ម៉ោងនេះ តបតាមបទបញ្ជាយ៉ាងម៉ើងម៉ាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយមន្រ្តីជំនាញស្រុក បានស្រាវជ្រាវរកឃើញមុខសញ្ញា ដែលបង្កគ្រោះថ្នាក់ហើយ។ ពេលនេះការិយាល័យចរាចរណ៍ខេត្ត កំពុងបន្តនីតិវិធី ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើង បានជួបនឹងធ្វើបទសម្ភាសន៍ជាមួយឪពុកគ្រួសាររបស់ក្មួយស្រី  ដែលកំពុងជួបទុក្ខលំបាកមានកង្វះខាតនៅក្នុងការព្យាបាល អង្គភាពអ្នកសារព័ត៌មានយើងសូមអំពាវនាវ ដល់ ដល់ទ្រង់ឯកឧត្តមលោកជំទាវលោកឧកញ៉ាអ្នកឧកញ៉ាដែលជាសប្បុរសជន  ចិត្តធម៌ ចិត្តបុណ្យសូមមេត្តាកុំមើលរំលង  ជួយថវិកាក្នុងការព្យាបាលក្មួយស្រី តាមកម្លាំងសទ្ធាដោយក្តីអនុគ្រោះ   ព័ត៌មានលម្អិតសូមទាក់ទងទៅលេខទូរសព្ទ 012 61 56 79 ត្រូវជាឪពុករបស់ជនរងគ្រោះ

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តមលោកជំទាវលោកឧកញ៉ាអ្នកឧកញ៉ា ដែលមានចិត្តធម៌ចិត្តបុណ្យចូលរួមចំណែកជួយថវិកាក្នុងការព្យាបាលក្មួយស្រី ដែលកំពុងរងគ្រោះនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អង្គភាពអ្នកសារព័ត៌មានយើងសំណាងឱ្យក្រុមគ្រួសារជនរងគ្រោះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូន  ទុកជាមុនសូមអរគុណ។

ក្រុមការងារចុះជួយ ឃុំ ស្នាអន្យា និងឃុំអន្លង់វិល ឧបត្ថម្ភថវិកា ៣,០០០,០០០រៀល






Powered by Blogger.