តើវាំងននខ្មៅ នៅពីក្រោយកាស៊ីណូថប ដាយអីម៉ីន គឺជាអ្វី ? ហេតុអ្វីកាស៊ីណូនេះត្រូវផ្តល់លុយឲ្យអ្នកសារព័ត៌មាន វគ្គ២
យោងតាមសេចក្តីជូនដំណឹង របស់ អ្នកគ្រប់គ្រងរបស់កាស៊ីណូ ថបដាយអីម៉ីន ដែលមានទីតាំង នៅភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ ខេត្ត តាកែវ បានបញ្ជាក់យ៉ាងច្បាស់ថា : កាស៊ីណូរបស់ខ្លួន ពិតជាធ្វើអ្វីបិទបាំង បានជាអ្នកគ្រប់គ្រងរបស់ខ្លួនបញ្ជាក់នៅលើលិខិតជូនដំណឹងបែបនេះ តាមពិតកាស៊ីណូ ដប ដាយអីម៉ីន កំពុងតែជាងកងប្រជាពលរដ្ឋខ្មែរលេងល្បែងខុសច្បាប់ជាច្រើនប្រភេទគួរឲ្យកត់សម្គាល់ យ៉ាងអាណាធិបតេយ្យតាមរូបភាពក្រុមការងារអ្នកសារព័ត៌មានយើងប្រមាញ់បាន សូមបញ្ជាក់ថា រឿងប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជារឿងខុសច្បាប់។
យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ នៅក្នុងការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចជាអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងរង់ចាំមើលថា តើ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានចំណាត់ការយ៉ាងណាវិញចំពោ:រាល់ការផ្សាយរបស់អង្គភាពអ្នកសារព័ត៌មានបានចុះផ្សាយយ៉ាងភ្លូកទឹកភ្លូកដី។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ មានសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាំងនោះដែរឬទេ អង្គភាព CHRTV online មានជំនឿជឿជាក់ថាលោកឧត្តមសេនីយ៍ទោនិងចាប់ប្រធានការយ៉ាងម៉ឺងម៉ាត់ ចំពោះទីតាំងបនល្បែងគ្រប់ប្រភេទដែលកកើតនៅខេត្តតាកែវ។
អង្គភាព CHRTV online .com សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន
Post a Comment