លោក នាយប៉ុស្តិ៍នគរបាលច្រកភ្នំដិនមិនគួរបណ្តែតបណ្តោយ នៃការដឹកជញ្ជូនទំនិញ ដោយខ្វះការត្រួតពិនិត្យ បេីកដៃឲ្យពួកឈ្មួញដឹកជញ្ជូនទំនិញតាមអំពើចិត្ត
ខេត្តតាកែវ : មានភាពមិនប្រក្រតីនៃការដឹកជញ្ជូនទំនិញ តាមច្រកភ្នំដិន ខេត្តតាកែវ កំពុងក្លាយជាចម្ងល់របស់មហាជន និងសូមស្នើរសុំដល់ថ្នាក់ដឹកនាំជួយត្រួតពិនិត្យសកម្មភាពជាក់ស្តែង របស់ក្រុមឡានដឹកទំនិញពីប្រទេសវៀតណាម ដែលពលរដ្ឋជាច្រើន បានលើកឡើងថាមិនមានការត្រួតពិនិត្យអោយបានត្រឹមត្រូវ ចូលទៅផ្ទេរទំនិញនៅតាមឃ្លាំងមួយចំនួន នៅក្បែរមាត់ច្រកព្រំដែន ផ្ទេរពីឡានធំៗទៅកាន់ឡានសាំយ៉ុងដឹកចែកចាយតាមបណ្តារាជធានីខេត្ត។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនលោកស្នងការនគរបាលខេត្តតាកែវសូមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះត្រួតពិនិត្យដោយកអនុគ្រោះ។
ទាក់ទិនទៅនឹងទំនិញបង់ពន្ធមិនគ្រប់ឬក៏ទំនិញកិច្ចពន្ធដែលនាំចូលតាមច្រករបៀងនៃច្រកភ្នំឌិន កំពុងក្លាយជាប្រធានបទក្តៅទៅលើបណ្ដាញសង្គម អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសុំដល់ស្ថាប័ននិងក្រសួងពាក់ព័ន្ធ។ដូចជាមន្ត្រី(កបន)និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមមេត្តាត្រួតពិនិត្យដោយក្តីអនុគ្រោះ។
យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។





Post a Comment