ពិតជាគឃ្លើន កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបទីតាំងលក់ម៉ូតូនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ស៊ាង ហ៊ួរ លក់ម៉ូតូគ្រប់ប្រភេទ គេចពន្ធនាំចូលពីប្រទេសវៀតណាម នៅ ផ្សារមេមត់ ថ្ងៃទី២៦
ខេត្តត្បូងឃ្មុំ)៖ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបបទល្មើសលក់ទំនិញខុសច្បាប់ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាប និងដកហូតម៉ូតូម៉ាក YAMAHA PG-1 ដែលដាក់តាំងលក់ដោយខុសច្បាប់បានសរុបចំនួន ០៩គ្រឿង ពីទីតាំងអាជីវកម្មចំនួន ០៥កន្លែង ស្ថិតក្នុងក្រុងសួង និងស្រុកមេមត់ ដើម្បីយកទៅរក្សាទុក និងបន្តនីតិវិធីផ្លូវច្បាប់។
ប្រតិបត្តិការដកហូតម៉ូតូខុសច្បាប់នេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីយ៉ាងម៉ត់ចត់ពី លោក កែវ ភក្តី និង លោក សួន ទី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មតាំងលក់ម៉ូតូ និងបានសម្រេចដកហូត៖
• ទីតាំងក្នុងក្រុងសួង៖ ចុះបង្ក្រាបចំនួន ០២ទីតាំង និងដកហូតម៉ូតូ YAMAHA PG-1 ខុសច្បាប់។
• ទីតាំងក្នុងស្រុកមេមត់៖ ចុះបង្ក្រាបចំនួន ០៣ទីតាំង និងដកហូតម៉ូតូ YAMAHA PG-1 ខុសច្បាប់។
ម៉ូតូម៉ាក YAMAHA PG-1 ខុសច្បាប់ទាំង ០៩គ្រឿង ដែលត្រូវកម្លាំងសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការនេះ ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី និងកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងពាក់ព័ន្ធ។
បើតាមសមត្ថកិច្ច កិច្ចប្រតិបត្តិការដកហូតម៉ូតូទាំងនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងផ្លូវការពី ក្រុមហ៊ុន ខេ អេស ជី អាយ (ខេមបូឌា) ឯ.ក (KSGI Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជាលើម៉ូតូម៉ាក YAMAHA ពីក្រុមហ៊ុន YAMAHA HATSUDOKI KAISHA នៃប្រទេសជប៉ុន និងមានការចុះបញ្ជីសិទ្ធិផ្តាច់មុខត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម។
ការចាត់វិធានការដកហូតម៉ូតូខុសច្បាប់នាពេលនេះ ធ្វើឡើងក្នុងគោលបំណង៖ ១. ពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងការពារសិទ្ធិអាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគ។
២. លុបបំបាត់អំពើគេចពន្ធ និងសារពើពន្ធ ដែលធ្វើឱ្យខាតបង់ថវិការដ្ឋ និងប៉ះពាល់ដល់ទីផ្សារប្រកួតប្រជែងស្មោះត្រង់។ ៣. ការពារផលប្រយោជន៍ និងសុវត្ថិភាពអ្នកប្រើប្រាស់ ពីការទិញផលិតផលនាំចូលខុសច្បាប់ ដែលគ្មានការធានាគុណភាព ឬសេវាថែទាំត្រឹមត្រូវ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវ និងព្រមានជាថ្មីដល់អាជីវករទាំងអស់ដែលកំពុងដាក់តាំងលក់ ឬផ្សព្វផ្សាយលក់ម៉ូតូម៉ាក YAMAHA PG-1, ម៉ូដែល YAMAHA ផ្សេងៗទៀត ឬម៉ូតូម៉ាកដទៃទៀតដែលនាំចូលខុសច្បាប់ សូម បញ្ឈប់សកម្មភាពជាបន្ទាន់។ សមត្ថកិច្ចនឹងបន្តសហការជាមួយស្ថាប័នអយ្យការ និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះស្រាវជ្រាវ បង្ក្រាប និងដកហូតបន្ថែមទៀតដោយគ្មានការលើកលែងឡើយ ចំពោះបុគ្គល ឬទីតាំងណាដែលនៅតែបន្តប្រព្រឹត្តបទល្មើស។
ដោយឡែក ដោយឡែកល្ខោន facebook ផេកលក់ម៉ូតូគេចពន្ធនាំចូលពីប្រទេសវៀតណាម នៅតែបន្តលក់នៅផ្សារមេមត់ដដែល។
ការផុសលក់ម៉ូតូគេចពន្ធខុសច្បាប់នាំចូលពីច្រករបៀងពីប្រទេសវៀតណាមកំពុងបើកដំណើរការជាធម្មតានៅផ្សារមេមត់យ៉ាងគឃ្លើន ។
បើយោងតាមបទសម្ភាសន៍អង្គភាពសារព័ត៌មានទំនាក់ទំនងទៅម្ចាស់ហាងលក់ម៉ូតូឈ្មោះស៊ាង ហ៊ួរ នៅវេលាម៉ោង 3:00 រសៀលថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៦ បានបញ្ជាក់យ៉ាងច្បាស់ថាម៉ូតូលោកនាំចូលពីប្រទេសវៀតណាមគេចពន្ធ ហើយបើសិនជាចង់បាន ចាំណាត់គ្នានៅផ្សារ មេមត់ តាមការសម្ភាសន៍របស់អង្គភាពសារព័ត៌មានប៉ុន្មានជា ៣០ វិនាទីបានបញ្ជាក់យ៉ាងច្បាស់ទាក់ទិនទៅនឹងទីតាំងភូមិសាស្ត្រលក់ម៉ូតូកិច្ចពន្ធខុសច្បាប់នៅក្នុងករណីនេះដែរអង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍បន្ថែមជូនមន្ត្រីមានសមត្ថកិច្ចជាពិសេសលោកស្នងការខេត្តត្បូងឃ្មុំសូមមេត្តាចុះត្រួតពិនិត្យបន្ថែមចំពោះបុគ្គលឈ្មោះស៊ាង ហ៊ួរ ដែលមានលេខទូរសព្ទ ០៩៧៦៥៦៦៧៦៦ដែលជាម្ចាស់ហាងលក់ម៉ូតូខុសច្បាប់។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។សូមអរគុណ។














Post a Comment