កុមារម្នាក់ត្រូវបានស្លាប់នៅក្នុងគ្លីនិក ស្រុកកៀនស្វាយ ម្ចាស់គ្លីនិកផ្ដល់សំណង៩.០០០ដុល្លារ និងចូលបុណ្យចំនួន២លានរៀលបន្ថែមទៀតវគ្គ១
(ខេត្តកណ្តាល)៖ គួរអោយអាណិតខ្លាំងណាស់! កុមារម្នាក់ត្រូវបានស្លាប់ ក្នុងគ្លីនិក បន្ទាប់ពីមានអាការៈក្ដៅខ្លួនធម្មតា ពោលគឺចូលព្យាបាលពេលព្រឹក.លុះព្រលប់ថ្ងៃដដែល ស្លាប់តែម្ដង.។
ក្រោយស្លាប់អ្នកជំងឺបែបនេះ ម្ចាស់គ្លីនិក បានផ្ដល់សំណងដល់គ្រួសារសពចំនួន៩.០០០ដុល្លារ និងចូលបុណ្យចំនួន២.០០០.០០០រៀលបន្ថែមទៀតដើម្បីបញ្ចប់រឿង.។
កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ ភេទប្រុស.កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ បានស្លាប់ក្នុង "បន្ទប់ពិគ្រោះព្យាបាលជំងឺ កុមារ"ដែលមានទីតាំងនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៥.០៨.២០២៦ ខណៈផ្លាកយីហោគ្លីនិកមួយនេះ បានភ្ជាប់ថាវេជ្ជបណ្ឌិត អន ភារម្យ ធ្វើការនៅមន្ទីរពេទ្យកុមារជាតិ។
បើតាមការបញ្ជាក់ពីអាជ្ញាធរ ដល់ក្រុមការងារអ្នកសារព័ត៌មកមានយើង បានអោយដឹងថា ដំបូងកុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ គ្រាន់តែមានអាការៈក្ដៅខ្លួន ហើយនៅព្រឹកថ្ងៃទី២៥.០៨.២០២៦ ក្រុមគ្រួសារក៏បាននាំទៅពិគ្រោះជំងឺនៅ គ្លីនិក ខាងលើ។ក្នុងនោះ គ្រូពេទ្យក៏បានធ្វើការពិនិត្យដោយសន្និដ្ឋានថា"ជំងឺគ្រុនឈាម"និងតម្រូវឱ្យសំរាកក្នុងគ្លីនិក ដើម្បីចាក់
ថ្នាំ ដាក់សេរ៉ូមដល់អ្នកជំងឺ។
លុះដល់ពេលរសៀលស្រាប់តែអ្នកជំងឺធ្វើទុក្ខឈឺចុកចាប់ និងបានព្យាយាមទាញសេរ៉ូមចេញពីដៃ រហូតដល់ព្រលប់ថ្ងៃដដែល កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ ក៏បានដាច់ខ្យល់ស្លាប់ក្នុងគ្លីនិកខាងលើតែម្ដង។
ភ្លាមៗនោះ សង្ស័យម្ចាស់គ្លីនិក មានការភិតភ័យ ចង់បង្វែរអង្គហេតុ ក្នុងបំណងគេចពីទណ្ឌកម្មផ្លូវច្បាប់ និងការទទួលខុសត្រូវ ក៏ដេញឱ្យយកកុមាររងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
លុះដល់មន្ទីរពេទ្យបង្អែក គ្រូពេទ្យនៅទីនោះ បានប្រាប់មកវិញថា អ្នកជំងឺ សុគន្ធ វីរៈ ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារ យកសាកសពមកធ្វើបុណ្យតាមប្រពៃណី។
ប្រភពដដែលបន្តទៀតថា ក្រោយស្លាប់កូនប្រុសបែបនេះ ក្រុមគ្រួសាររងគ្រោះក៏បានប្ដឹង លោកវេជ្ជបណ្ឌិត អន ភារម្យ ម្ចាស់"បន្ទប់ពិគ្រោះ"ខាងលើ។
ទន្ទឹមនិងនោះ នៅយប់ទី២៥.០៨.២០២៦ ក៏មានការសម្របសម្រួលគ្នា រវាងតំណាងម្ចាស់គ្លីនិក និងគ្រួសារសព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរ.។
ដោយគ្រួសាររងគ្រោះទាមទារសំណងចំនួន១០.០០០ដុល្លារ.ខាងគ្លីនិក.យល់ព្រមសង៩.០០០ដុល្លារ និងចូលបុណ្យចំនួន២.០០០.០០០រៀលទៀត ដើម្បីបញ្ចប់រឿងឈប់ប្ដឹងផ្ដល់។
អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត អន ភារម្យ ម្ចាស់"បន្ទប់ពិគ្រោះព្យាបាលជំងឺ កុមារ"តាមរយៈលេខ០៩៣៥៤៥៤៨០ប៉ុន្តែទូរស័ព្ទរបស់លោកខលពុំចូលឡើយ។
អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងសុំការបំភ្លឺពីលោក តាន់ ឈៀនផេង នាយប៉ុស្តិ៍នគរបាលគគីរ តាមរយៈទូរស័ព្ទលេខ០៧១៦១៥១១១៤ លោកបានបញ្ជាក់យ៉ាងខ្លីថា កំពុងដំណើររឿងតាមនិតិវិធី មានអ្វី សួរទៅលោក អធិការទៅ ហើយក៏បិទទូរស័ព្ទតែម្តង។
លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានថ្លែងយ៉ាងដូច្នេះថា រឿងប្រគល់ទទួលសំណងជាសិទ្ធិរបស់ ភាគីទាំង២។
ប៉ុន្តែនីតិវិធីផ្លូវច្បាប់ លោកបានបញ្ជូនទៅកាន់តុលាការហើយ ដោយឡែក លោក ហេង ថេងសំណាង ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកៀនស្វាយ បានថ្លែងប្រាប់អង្គភាពសារព័ត៌មានថា មូលហេតុនៃការស្លាប់គឺពុំទាន់ច្បាស់ទេ ដោយកំពុងសាកសួរ។
នៅក្នុងករណីខាងលើនេះដែល តើជោគវាសនាលោក វេជ្ជបណ្ឌិត អន ភារម្យ និងក្លាយជាយ៉ាងណា ? តើបន្ទប់ពិគ្រោះ
ព្យាបាលជំងឺកុមារ ដែលលោក វេជ្ជបណ្ឌិត បានបញ្ជាក់ថាធ្វើការនៅមន្ទីរពេទ្យកុមារជាតិនៅពេលនេះ មិនអាចទំនាក់ទំនង។
តើស្លាប់ដោយសារប្រតិកម្មថ្នាំ ឬក៏ស្លាប់ដោយសារខុសបច្ចេកទេសគ្រូពេទ្យខណៈសេរ៉ូម ដាក់បានប្រហែលកន្លះម៉ោង ទើបធ្វើទុក្ខ ឈានដល់ស្លាប់កុមាររងគ្រោះ។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោកប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលស្ដីទី និងជួយបំភ្លឺនៅក្នុងករណីនេះ ដើម្បីកុំអោយមានការភាន់ច្រឡំ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ ក្នុងការរើសអើង និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ ដោយ នាគខ្មៅ
👉https://t.me/+ggGbLE5snl41MzZl សមាគមទ្រទ្រង់មតិសន្តិភាព សទមសពិភាក្សាយោបល់ សម្របសម្រួល ជាទីទុកចិត្ត
👉https://t.me/+H0S010ecMsIxNjE1គេហទំព័រ ស៊ីអេចអធីវីអនឡាញ chrtvonline@gmail.com.kh
👉https://www.facebook.com/share/1Cdbx5Le3Y/
ហ្វេសប៊ុកផេក ស៊ីអេចអធីវីអនឡាញ ព័ត៌មានពិត រហ័សទាន់ចិត្ត សំរាប់លោកអ្នក.
👉https://www.facebook.com/share/1UFdktrhG8/សមាគមទ្រទ្រង់មតិសន្តិភាព(សទមស)Peace support association.psa
👉http://tiktok.com/@savy.chamroeun សូមអរគុណ សំរាប់ការតាមដាន
ទំនាក់ទំនងពិភាក្សា យោបល់ តាមរយៈទូរស័ព្ទលេខ 0719022227.













Post a Comment