មន្ត្រីម្នាក់ ប្តឹងម្ចាស់បំណុល ពីបទបរិហារកេរ្ដិ៍ ភ្លេចខ្លួនថាចេញសែកស្អុយ ៦ សន្លឹកស្មើនិង៤២,៥០០ដុល្លារអាមេរិក វគ្គ២

 


បើយោងតាមបទសម្ភាសន៍របស់លោកស្រី សំ វិដែត ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៦នៅវេលាម៉ោង ៩:00 ព្រឹក ជាន់ទី ២ (បន្ទប់ ប)បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថាកាលដែលរូបស្រីបានបង្ហោះឯកសារមួយចំនួនរបស់ឯកាអមសាលាដំបូងរាជនីភ្នំពេញ។

យោង សាលក្រម លេខ ៣៥៣៥ "ង"ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣

សំណុំរឿងស៊ើបសួរលេខ ១១៨២ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

សំណុំរឿងជំនុំជម្រះលេខ ៣១៥០ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤

សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាសាធារណៈនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង០០នាទី រសៀល នៅសាលសវនាការទី៣ ដោយមានសមាសភាពដូចខាងក្រោម៖

ចៅក្រមជំនុំជម្រះ លោកស សំណាងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

តំណាងអយ្យការ

លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ

ក្រឡាបញ្ជីសវនាការលោក ស៊ូ សុទ្ធីក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ។

ករណីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនជាប់ចោទ ឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវ លេខ១៩៣២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 (ក្រៅឃុំ) ជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិ មាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

តុលាការចេញសេចក្តីសម្រេច

១-ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ដាក់ពន្ធនាគារកំណត់ ០១ (មួយ) ឆ្នាំ ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ 

កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និង ទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង ប្រាក់។

២-បង្គាប់ឲ្យជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា សងប្រាក់ដើមចំនួន ៤២,៥០០ (បួនម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ១០.០០០.០០០ (ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត ។ការ ទាមទារលើសពីនេះច្រានចោល ។

សាលក្រមនេះ ជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កំបាំងមុខជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា, ចំពោះមុខលោកមេធាវី សេង ផល្លា ជាមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត និង ប្រកាសជាសាធារណៈនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ។ទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ចៅក្រមជំនុំជម្រះហត្ថលេខា និងត្រា ស សំណាង។

សូមបញ្ជាក់នៃសំណុំរឿងខាងលើជនត្រូវចោទមិនទាន់ជាប់ពន្ធនាគារនៅឡើយហើយម្យ៉ាងទៀត ដើមបណ្តឹង (ម្ចាស់បំណុល)នៅមិនទាន់ទទួលសំណងនៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ។

យោងឯកសារពាក្យប្ដឹងឧទ្ធរណ៍របស់លោកស្រី សោម សុធាមល្លិកា នៅថ្ងៃទី ០៩ ខែធ្នូឆ្នាំ ២០២៥ស្នាមមេដៃស្ដាំរបស់លោកស្រីសោមសុធាមល្លិកា ប្តឹងចូលសាលាដំបូងរាជធានីភ្នំពេញ លេខ ២៩២១ចុះថ្ងៃទី ១០ខែ ១២ឆ្នាំ ២០២៥ និង១៣នាទីតាមរយៈសាលាដំបូងរាជធានីភ្នំពេញ។

សំណុំរឿងប្រកាសសាលក្រមខាងលើនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១០១៤តែលោកស្រី សោម សុធាមល្លិកា ប្ដឹងទាស់នៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២៥ យោងលើឯកសាររបស់សាលាដំបូងរាជធានីភ្នំពេញ និងយោងលើឯកសារដែលលោកស្រីសោមសុធាមល្លិកា បានផ្ដល់មកក្រុមការងារអ្នកសារព័ត៌មានយើងនៅថ្ងៃទី ១៨ខែសីហាឆ្នាំ ២០២៦ វេលាម៉ោង ៣:00 រសៀល ។

ឯកសារមួយច្បាប់នេះអាចបញ្ជាក់បានថាភាពមិនប្រក្រតីនៃឯកសារប្ដឹងទាស់ប្រើរយៈពេល ១៥ ខែ សំណួរសួរថាការប្ដឹងទាស់ប្រើរយៈពេលប៉ុន្មានថ្ងៃ ដើម្បីឱ្យស្របនិងនិតិវិធីច្បាប់។


ឯកសារយោងរបស់លោកស្រីសោមសុធាមល្លិកាបានបញ្ជាក់ថាតុលាការប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២៥ តើឯកសារមួយច្បាប់នេះបានមកពីណាតើអ្នកណាជាអ្នកទទួលខុសត្រូវ។ 


សូមបញ្ជាក់ផងដែលថាលោកស្រីសោមវីដេតមិនបានទទួលឯកសារដែលចុះថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២៥ នេះឡើយ។


ជនរងគ្រោះស្នើសុំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌សូមមេត្តាចាត់មន្រ្តី ជំនាញចុះត្រួតពិនិត្យ សំណុំរឿងព្រហ្មទណ្ឌខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ








Powered by Blogger.